ព្រឹទ្ធសភារដ្ឋ Illinois (អាមេរិក)គាំទ្របង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយវៀតណាម
04/06/2013 11:59
VOV-ថ្លែងមតិនៅសម័យប្រជុំពេញអង្គររដ្ឋសភារដ្ឋ Illinois នាពេលកន្លងមក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានបញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋអំពីយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-អាមេរិក ជាចម្បងគឺក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចពានិជ្ជកម្មនិងវិនិយោគហើយ ពិសេសគឺក្នុងកាលៈទេសៈដែលវៀតណាមរួមជាមួយអាមេរិកនិងប្រទេសផ្សេងៗកំពុងសកម្មចរចារអំពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានបញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋIllinois (អាមេរិក) (vov.vn) VOV-ថ្លែងមតិនៅសម័យប្រជុំពេញអង្គររដ្ឋសភារដ្ឋ Illinois នាពេលកន្លង មក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បាន បញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋអំពីយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អប្រសើរ នៃទំនាក់ទំនងវៀតណាម-អាមេរិក ជាចម្បងគឺក្នុងវិស័យសហប្រតិបត្តិការ សេដ្ឋកិច្ចពានិជ្ជកម្មនិងវិនិយោគហើយ ពិសេសគឺក្នុងកាលៈទេសៈដែលវៀត ណាមរួមជាមួយអាមេរិកនិងប្រទេសផ្សេងៗកំពុងសកម្មចរចារអំពីកិច្ចព្រមព្រៀង ដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។ សមាជិកសភាអាមេរិកជាច្រើនសន្យា លើកទឹកចិត្តនិងគាំទ្របណ្ដាអង្គភាពអាជីវកម្មរដ្ឋយកចិត្តទុកដាក់ឲ្យបានច្រើន ថែមទៀតដល់ទីផ្សារដែលពោពេញទៅដោយសក្ដានុភាពវៀតណាម។ មុននោះនៅជំនួបសន្ទនាជាមួយសមាជិកសភាសហរដ្ឋលោក Vicky Hatzler និងថ្នាក់ដឹក នាំផ្នែកកសិកម្មរដ្ឋ Missouri ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានសម្ដែងការ ស្វាគមន៍ចំពោះការដែលគណៈកម្មាធិការកសិកម្មរដ្ឋសភាអាមេរិកទើបនឹងបាន បោះឆ្នោត អនុម័តលើការផ្ដើមគំនិតរបស់សមាជិកសភា Hatzler ស្ដីពីការលុប ចោលកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិកសំដៅដោះស្រាយ របងពាណិជ្ជកម្មក្រៅពាណិជ្ជកម្មចំពោះត្រីប្រាត្រី Basa របស់វៀតណាមដែលនាំ ចេញទៅអាមេរិក៕
Related






