VOV WorldVOV World
ព្យុងយ៉ាងចោទប្រកាន់អាមេរិកធ្វើឲ្យភាពតានតឹងឡើងជណ្តើរលើឧបទ្វីបកូរ៉េ
02/10/2013 11:01
(VOVworld) – គោលនយោបាយអមិត្តរបស់អាមេរិកគឺ ជាមូលហេតុដែលធ្វើឲ្យភាពតានតឹងឡើងជណ្តើរលើ ឧបទ្វីបកូរ៉េនិងត្រូវបញ្ឈប់ជាំបន្ទាន់សកម្មភាពរបស់ បញ្ជាការដ្ឋាននៃ អ.ស.ប. នៅតំបន់នេះ។
ព្យុងយ៉ាងចោទប្រកាន់អាមេរិកធ្វើឲ្យភាពតានតឹងឡើងជណ្តើរលើឧបទ្វីបកូរ៉េ
គោលនយោបាយអមិត្តរបស់អាមេរិកគឺជាមូលហេតុដែលធ្វើឲ្យ ភាពតានតឹងឡើងជណ្តើរលើ ឧបទ្វីបកូរ៉េនិងត្រូវបញ្ឈប់ជាំបន្ទាន់សកម្មភាពរបស់បញ្ជាការដ្ឋាននៃ អ.ស.ប. នៅតំបន់នេះ។ (Image: VOV Online) (VOVworld) – គោលនយោបាយអមិត្តរបស់អាមេរិកគឺជាមូលហេតុដែលធ្វើឲ្យ ភាពតានតឹងឡើងជណ្តើរលើឧបទ្វីបកូរ៉េនិងត្រូវបញ្ឈប់ជាំបន្ទាន់សកម្មភាព របស់បញ្ជាការដ្ឋាននៃ អ.ស.ប. នៅតំបន់នេះ។ នេះគឺជាសេចក្តីប្រកាសរបស់ អនុរដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Pak Kil Yon ដែលត្រូវបាននាំចេញ នាថ្ងៃទី ១ តុលា នៅសម័យប្រជុំលើកទី ៦៨ មហាសន្និបាត អ.ស.ប. ។  លោក Pak Kil Yon បានអះអាងថា៖ អាមេរិក កំពុង រំលោភសិទ្ធិអំណាចនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងបណ្ដាសេចក្តី សម្រេច ចិត្តដែលស្ថាប័ននេះបានអនុម័តនាខែ មករា កន្លងមក សំដៅរឹតបន្ទឹង បទដាក់ ទណ្ឌកម្មចំពោះព្យុងយ៉ាង។ មុននោះ លោក Pak Kil Yon បានសង្កត់ ធ្ងន់ថា៖ វិធានការសន្តិភាពគឺជាការដោះស្រាយតែមួយគត់សំរាប់បញ្ហាលើឧប ទ្វីបកូរ៉េ។ ទន្ទឹមនឹងនោះ អាមេរិកត្រូវបញ្ឈប់រាល់គោលនយោបាយអមិត្តរបស់ ខ្លួនចំពោះ​ ព្យុងយ៉ាង ផងដែរ៕

More