ព្យុងយ៉ាងមានផែនការដំណើរការសាកល្បងនុយក្លេអែរ
24/01/2013 10:47
(VOVworld) – នាថ្ងៃទី ២៤ មករា ទីភ្នាក់ងារសារព័ត៌មានមជ្ឃឹមសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ (KCNA) ដកស្រង់សេចក្តីប្រកាសរបស់ គណៈកម្មាធិការការពារជាតិប្រទេសនេះបានឲ្យដឹងថា៖ ព្យុងយ៉ាងមានផែនការ ដំណើរការសាកល្បងនុយក្លេអែរនិងការបាញ់បង្ហោះផ្កាយរណផ្សេងៗទៀតក្នុងគោលដៅតម្រង់ទៅលើអាមេរិក។

(VOVworld) – នាថ្ងៃទី ២៤ មករា ទីភ្នាក់ងារសារព័ត៌មានមជ្ឃឹមសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិត្យកូរ៉េ (KCNA) ដកស្រង់សេចក្តីប្រកាសរបស់គណៈកម្មាធិការការពារ ជាតិប្រទេសនេះបានឲ្យដឹងថា៖ ព្យុងយ៉ាងមានផែនការដំណើរការសាកល្បងនុយក្លេអែរ និងការបាញ់បង្ហោះផ្កាយរណផ្សេងៗទៀតក្នុងគោលដៅតម្រង់ទៅលើអាមេរិក។ សេចក្តី ប្រកាសពោលខាងលើសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាលថ្មី ស.ប.ប.ក. មិនលាក់បាំងរាល់ ផែនការសាកល្បង នុយក្លេអែរជាបន្តបន្ទាប់។ គណៈកម្មាធិការការពារជាតិរបស់ប្រទេស នេះក៏បានរិះគុណសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា អ.ស.ប. ដែលថ្កោលទោសការបាញ់ បង្ហោះផ្កាយរណបរបស់ ស.ប.ប.ក. នាថ្ងៃទី ២២ មករា ផងដែរ។ សេចក្តីប្រកាសពោលខាង លើអះអាងឡើងវិញថា៖ មិនមាន ការសន្ទនាស្តីពីគ្មាននុយក្លេអែរលើឧបទ្វីបកូរ៉េណាមួយ ឡើយ នាអនាគត។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃទី ២៤ មករា កូរ៉េខាងត្បូងបាន ប្រកាសថា៖ ប្រទេសនេះនឹងដំណើរការបាញ់បង្ហោះកាំជ្រួច KSLV-1 ឬហៅថា៖ Naro នាថ្ងៃទី ៣០ មករា ខាងមុខ៕ ព្យុងយ៉ាងមានផែនការ ដំណើរការសាកល្បងនុយក្លេអែរនិងការបាញ់បង្ហោះផ្កាយរណ ផ្សេងទៀតក្នុងគោលដៅតម្រង់ទៅលើអាមេរិក។ (Image: Internet)
Related





