ព្យុងយ៉ាងដាសតឿនកូរ៉េខាងត្បូងសម្តែងនូវគោលជំហរអំពីអនាគតនៃមណ្ឌលឧស្សារហកម្មរួម Kaesong
21/05/2013 07:16
(VOVworld) – នាថ្ងៃទី ២០ ឧសភា សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានដាសតឿនកូរ៉េខាងត្បូងសម្តែងនូវគោលជំហរ របស់ខ្លួនអំពីអនាគតនៃមណ្ឌលឧស្សារហកម្មរួម Kaesong ដែលត្រូវ បានបញ្ឈប់សកម្មភាពតាំងពីថ្ងៃទី ៣ មេសា ដោយសារ ភាពតានតឹង លើឧបទ្វីបកូរ៉េឡើងជណ្តើរ។

(VOVworld) – នាថ្ងៃទី ២០ ឧសភា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានដាសតឿនកូរ៉េខាងត្បូងសម្តែងនូវគោលជំហររបស់ខ្លួនអំពីអនាគតនៃមណ្ឌល ឧស្សារហកម្មរួម Kaesong ដែលត្រូវបានបញ្ឈប់សកម្មភាព តាំងពីថ្ងៃទី ៣ មេសា ដោយសារ ភាពតានតឹងលើឧបទ្វីបកូរ៉េឡើងជណ្តើរ។ តាមសេចក្តី ប្រកាសនៃ អគ្គនាយកដ្ឋានបញ្ជាអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចពិសេសនៃ ស.ប.ប.ក. ឲ្យដឹងថា៖ ព្យុងយ៉ាងនឹងនាំចេញការសម្រេចចិត្តឲ្យសមស្រប ដោយផ្អែកទៅលើចម្លើយរបស់ Seoul អំពីបណ្ដាបញ្ហាស្នូល។ ក្នុងនោះ ការបញ្ឈប់រាល់ការធ្វើ សមយុទ្ធររួមរវាង កូរ៉េខាងត្បូងនិងអាមេរិកគឺជាលក្ខ័ណៈដំបូងបង្អស់សំរាប់ការចាប់ផ្តើមសកម្មភាព នៅមណ្ឌលឧស្សាហកម្ម Kaesong ឡើងវិញ។ ទន្ទឹមនឹងនោះ ស.ប.ប.ក. បានស្នើ ឲ្យ Seoul បញ្ឈប់ភ្លាមមួយរំពេចរាល់សកម្មភាពប្រឆាំងជំទាស់ចំពោះព្យុងយ៉ាង និងការទាមទាជួបចរចារអំពីបញ្ហាមិនចាំបាច់។ នាថ្ងៃ ទី ១៩ ឧសភា ក្រសួង ឯកភាពកូរ៉េខាងត្បូងបានដាស់តឿនព្យុងយ៉ាងបញ្ឈប់សកម្មភាពយោធាដែល ធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េកើតតានតឹងថែមទៀត៕
Related






