VOV WorldVOV World
ចាប់ផ្តើមឡើងវិញកិច្ចចរចាររវាងអ៊ីរ៉ង់ជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ
15/05/2012 09:50
(VOVWorld)-អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរ ជាតិ(IAEA) នាថ្ងៃទី ១៤ ឧសភា បានចាប់ផ្តើមកិច្ចចរ ចារដំបូងរវាងភាគីទាំងពីរ។ កិច្ចចរចារក្នុងរយៈ ពេល ២ថ្ងៃ នៅស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងVienna (អូទ្រីស) រវាងបេសកជន អ៊ីរ៉ង់ប្រចាំនៅ IAEA លោក Ali Asghar Soltanieh
ចាប់ផ្តើមឡើងវិញកិច្ចចរចាររវាងអ៊ីរ៉ង់ជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចំានៅIAEA (រូបថតៈ Internet) (VOVWorld)-អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) នាថ្ងៃទី ១៤ ឧសភា បានចាប់ផ្តើមកិច្ចចរចារដំបូងរវាងភាគីទាំងពីរ។ កិច្ចចរចារក្នុងរយៈ ពេល ២ថ្ងៃ នៅស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងVienna (អូទ្រីស) រវាងបេសកជន អ៊ីរ៉ង់ប្រចាំ នៅ IAEA លោក Ali Asghar Soltanieh និងអគ្គនាយករង IAEA Hermann Nackaerts ត្រូវបានសធារណៈមតិយកចិត្តទុកដាក់ជាពិសេស ព្រោះ ថា វាប្រព្រឹត្ត ទៅ មុនកិច្ចចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1(រួមមាន ប្រទេសចំនួន៥ ជា សមាជិកអចិន្តៃ្រយ៌នៃក្រុមប្រឹក្សាអ.ស.ប និងអាល្លឺម៉ង់)នៅទី ក្រុង Bagdad(អ៊ីរ៉ាក់) នា សប្តាហ៌ខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌ មាន លោក Nackaerts ឲ្យដឹងថា គោលដៅនៃជំនួបនេះ គឺសំដៅទទួល បានការព្រមព្រៀងមួយ ស្តីអំពីទំ នាក់ទំនងផ្ទាល់ដើម្បីដោះសា្រយរាល់បញ្ហា នៅសេសសល់ចំពោះអ៊ីរ៉ង់។ តាម លោកថា Tehran ត្រូវសហប្រតិបត្តិការ ជាមួយ IAEA ដើម្បីដោះស្រាយបញ្ហា រសើបនេះ៕