នេះជាព័ត៌មាន ត្រូវបានប្រកាសនៅក្នុងពិធីប្រកាសនិងចាប់ផ្តើមព្រឹត្តិការណ៍ ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅបរទេស សហការជាមួយសមាគម We Love Pho សមាគមវប្បធម៌ធ្វើម្ហូបខេត្តនិញប៊ិញ និងសមាគមចុងភៅរាជវង្សវៀត ណាមរៀបចំឡើងនាថ្ងៃទី ១៥ ខែឧសភានៅទីក្រុងហាណូយ។
គណៈកម្មាធិការរៀបចំបានបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែជាសកម្មភាពដើម្បីផ្សព្វ ផ្សាយម្ហូបវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាមទៅកាន់ពិភពលោកទៀតផង។ ដូច្នេះ ក្រៅពីសកម្មភាពសម្តែង ឧទ្ទេសនាមម្ហូបហ្វើ តាមភោជនីយដ្ឋានវៀតណាមនៅអឺរ៉ុប កម្មវិធីនេះក៏រួមបញ្ចូលគ្នានូវការផ្សព្វផ្សាយទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់សហគមន៍ជនវៀតណាមនៅបរទេសផងដែរ។ សិប្បការិ នី ឡេធិ ធៀត អនុប្រធានសមាគមវប្បធម៌ធ្វើម្ហូបវៀតណាម និងជាប្រធានសមាគមវប្បធម៌ធ្វើម្ហូបខេត្តនិញប៊ិញ បានឲ្យដឹងថា៖ "គណៈប្រតិភូសិប្បករ និងចុងភៅរបស់យើង មានបេសកកម្មបង្ហាញពីលក្ខណៈប្រណិតផូរផងនៃបេតិកភណ្ឌធ្វើម្ហូបអាហារ។ ជាពិសេសនៅក្នុងបរិបទដែលម្ហូប ហ្វើ កំពុងបំពេញបែបបទឯកសារ សម្រាប់ដាក់ជូនអង្គការ យូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី ហើយហ្វើមួយចាន ដែលបម្រើនៅអឺរ៉ុប នឹងក្លាយជាសក្ខីភាពនៃភាពរស់រវើក តម្លៃប្រវត្តិសាស្ត្រ និងកម្លាំងរស់យូរអង្វែងនៃម្ហូបអាហារវៀតណាម។ តាមរយៈដំណើរនេះ យើងសង្ឃឹមថា វប្បធម៌ធ្វើម្ហូបនឹងក្លាយជាស្ពានដ៏រឹងមាំ ជួយឧបត្ថម្ភសម្រាប់ការលើកកម្ពស់ទេសចរណ៍ និងការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម"។
ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំក៏បានដាក់ឱ្យដំណើរការគំរូ "Open Roadshow" ដោយលើកទឹកចិត្តសហគមន៍ជនវៀតណាម និងភោជនីយដ្ឋាននៅអឺរ៉ុប ឱ្យចូលរួមក្នុងការផ្សព្វផ្សាយម្ហូបហ្វើ វៀតណាមតាមរយៈសកម្មភាពនៅមូលដ្ឋាន៕





