VOV WorldVOV World
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ
10/01/2013 10:35
VOV-នាយប់ថ្ងៃទី៩មករានៅក្រុង New Delhi បាន ប្រព្រឹត្តទៅពិធីបិទ​ឆ្នាំ​មិត្តភាព​វៀតណាម-ឥណ្ឌា ២០១២។
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ         VOV-នាយប់ថ្ងៃទី៩មករានៅក្រុង New Delhi បានប្រព្រឹត្តទៅពិធីបិទ​ឆ្នាំ ​មិត្តភាព​វៀតណាម-ឥណ្ឌា២០១២។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេស ​វៀត​ណាម​លោក Bui Thanh Son បានសំដែងបំណងចង់បង្កើនកិច្ច សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌាក្នុងបណ្ដាវិស័យដែលឥណ្ឌាមានឧត្តមភាព ដូចជាអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។ អនុរដ្ឋមន្ត្រី ការបរទេសឥណ្ឌា Sanjay Singh បានសំដែងការពេញចិត្តអំពីជោគជ័យរបស់ ឆ្នាំមិត្តភាពវៀតណាម-ឥណ្ដា២០១២​កន្លងទៅនិងការអភិវឌ្ឍន៍យ៉ាងសកម្ម នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង​សហប្រតិបត្តិការដ៏ល្អប្រសើរវាង ប្រទេសទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងមក ពិសេសគឺតាំងពីពេលប្រទេស ទាំងពីរបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនាឆ្នាំ​២០០៧។ អនុរដ្ឋមន្ត្រី ការបរទេសឥណ្ឌាបានចាត់ទុកថា​លទ្ធផលសកម្មនោះនឹង​បង្ក​កំលាំងឲ្យការ អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​ទាំង​ពីរអំពី នយោបាយសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា​ក្នុង​រយៈ ពេលខាងមុខ៕