ចិននិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើទន្លេមេគង្គ
06/09/2012 08:20
ចិននិងឡាវ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ លើទន្លេមេគង្គ សំដៅជំរុញខ្លាំង សកម្មភាពបោសសម្អាតឧក្រិដជនឆ្លងកាត់ព្រំដែន។

ចិននិងឡាវ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ លើទន្លេមេគង្គ សំដៅជំរុញខ្លាំង សកម្មភាពបោសសម្អាតឧក្រិដជនឆ្លងកាត់ព្រំដែន។ កិច្ចព្រមព្រៀង នេះ ទទួលបានក្នុងជំនួបរវាងសមាជិកទីប្រឹក្សា រដ្ឋមន្ត្រីក្រសួងនគបាលចិន Meng Jian Zhu និងសមភាគីឡាវ Thongbanh Sengaphone ដែលកំពុងបំពេញទស្សនកិច្ចនៅ ចិន។ថ្លែងមតិ នៅក្នុងកិច្ចប្រជុំ ពិភាក្សាអំពីរាល់វិធានការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី លោក Meng Jian Zhu បានចាត់ទុកថា៖ប្រទេសទាំងពីរត្រូវការបន្តជំរុញការ អនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ សន្តិសុខលើទន្លេមេគង្គ បង្កើនការផ្លាស់ប្តូររវាងបណ្ដាបុគ្គលិកនីតិប្រតិបត្តិនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនថែមទៀត៕ ចិននិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើទន្លេមេគង្គ (http://www.vietnamplus.vn)
Related






