VOV WorldVOV World
ចិននិងរុស្ស៊ីបានឯកភាពបង្កើនពាណិជ្ជកម្មលើវិស័យប្រេងឧស្ម័ន្ធ
26/02/2013 08:39
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ ចិននិងរុស្ស៊ីបានឯកភាព បង្កើនពាណិជ្ជកម្មលើ វិស័យប្រេងឧស្ម័ន្ធ។
ចិននិងរុស្ស៊ីបានឯកភាពបង្កើនពាណិជ្ជកម្មលើវិស័យប្រេងឧស្ម័ន្ធ
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ ចិននិងរុស្ស៊ីបានឯកភាពបង្កើនពាណិជ្ជកម្មលើវិស័យ ប្រេងឧស្ម័ន្ធ។ នេះគឺជាលទ្ធិផលនៃការចរចារ រវាងឧបនាយករដ្ឋមន្ត្រីចិន លោក Wang Qishan ជាមួយសមភាគីរុស្ស៊ី លោក Arkadyi Dvorkovich នៅទីក្រុងប៉េកាំង (ចិន) ក្នុង ក្របខ័ណ្ឌសម័យប្រជុំរបស់គណៈកម្មាធិការអំពីកិច្ចសហប្រតិត្តិការលើវិស័យថាមពល ចិន-រុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Qishan បានអះអាងថា៖ នេះគឺជាការបោះ ជំហានដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិ ការលើវិស័យថាមពលរវាងចិននិងរុស្ស៊ី។ ទន្ទឹម នឹងនោះ លោក Wang Qishan ក៏បានអំពាវនាវឲ្យបណ្ដាស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេស ទាំង ២ ជំរុញរាល់ ការចរចារ ដើម្បីឈានទៅចុះហេត្ថលេខាលើការព្រមព្រៀងអន្តររដ្ឋា ភិបាលយ៉ាង ឆាប់ៗ។ តាម ឧបនាយករដ្ឋមន្ត្រីចិន Wang Qishan ចាត់ទុកថា៖ កិច្ចសហ ប្រតិបត្តិការលើវិស័យថាមពលគឺជាផ្នែកសំខាន់មួយ ក្នុងទំនាក់ទំនង ដៃគូរយុទ្ធសាស្ត្រ ចិន-រុស្ស៊ី៕