ចិននិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងដំណើរការសន្ទនាការទូតយុទ្ធសាសស្ត្រ
18/06/2013 08:06
(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានជូនដំណឹងថា៖ ចិននិងសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងដំណើរការសន្ទនាការ ទូតយុទ្ធសាសស្ត្រ នាថ្ងៃទី១៩ មិថុនា ខាងមុខ នៅទីក្រុងប៉េកាំង។

(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន ជូនដំណឹងថា៖ ចិននិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងដំណើរ ការសន្ទនាការទូតយុទ្ធសាសស្ត្រ នាថ្ងៃទី១៩ មិថុនា ខាងមុខ នៅទីក្រុងប៉េកាំង។ អនុរដ្ឋមន្ត្រី ក្រសួងការបទេសចិន លោក Zhang Yesui និងអនុរដ្ឋមន្ត្រីកាបរទេស ស.ប.ប.ក. ទី ១ លោក Kim Kye Kwan និងធ្វើសហរ អធិបតីការសន្ទនានេះ។ ភាគី ទាំង ២ នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងស្ថានភាពលើឧបទ្វីបកូរ៉េ ក៏ដូជា បណ្ដា បញ្ហាក្នុងតំបន់និងអន្តរជាតិ។ លោកស្រី Hua Chunying បានអះអាងថា៖ ចិន ជានិច្ចកាលរក្សាគោលជំហររបស់ខ្លួនអំពីការគ្មាននុយក្លេអ៊ែរក្សាសន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី។ ប៉េកាំងសង្ឃឹម ថា៖ ភាគីទាក់ទិននឹងបង្កលក្ខណៈងាយស្រួលសំដៅចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញយ៉ាង ឆាប់ៗ៕
Related





