ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មី
29/11/2013 13:14
(VOVworld) – ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការ កសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះអាសន្នប៉ះទង្កិច ដោយយន្តហោះយោធា។

ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះ អាសន្នប៉ះទង្កិចដោយយន្តហោះយោធា។ (Image: Vietnam+)) (VOVworld) – ក្នុងកាយវិការមួយសំដៅបន្ធូស្រាលភាពតានតឹងបន្ទាប់ពីចិន ប្រកាសអំពីការបង្កើតតំបន់ការពារដែនអាកាសលើសមុទ្រ Hoa Tung (ADIZ) ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះ អាសន្នប៉ះទង្កិចដោយយន្តហោះយោធា។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានដកស្រង់ប្រភពព័ត៌មានឲ្យដឹងថា៖ អតីតសមាជិករដ្ឋាភិបាលចិន លោក Tang Jiaxuan បាននាំចេញការផ្តើមគំនិតពោលខាងលើក្នុងជំនួបរវាងបណ្ដា អតីតសមាជិកសភាពជប៉ុននិងចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី ២៧ វិច្ឆិកា។ លោក Tang Jiaxuan បានឲ្យដឹងថា៖ “ការត្រួតពិនិត្យវិបត្តិចំពោះសកម្មភាព អាកាសចរណ៍គឺជាប្រការចាំបាច់” ហើយប្រទេសទាំង ២ គប្បីពិភាក្សាអំពី បញ្ហានេះ។ ជប៉ុន កូរ៉េខាងត្បូងនិងអាមេរិកមិនទទួលស្គាល់តំបន់ ADIZ ថ្មី របស់ចិននិងនៅបន្តដំណើរការសកម្មភាពយាមល្បាតលើតំបន់សមុទ្រ អធិបតេយ្យភាពរបស់ខ្លួន៕
Related






