VOV WorldVOV World
ចិនស្នើរឲ្យចរចារអំពីការកសាង COC
03/05/2013 08:34
នាថ្ងៃទី២ឧសភា ទីភ្នាក់ងារសារពត៏មានKyodo របស់ ជប៉ុនបានដកស្រង់សំដីរបស់រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ីលោក Marty Natalegawa អោយដឹងថា៖ ប៉េកាំង ស្នើរឲ្យចរចារអំពីការកសាង ក្រមប្រតិបត្តិដំបន់ នៅសមុទ្រខាងកើត(COC) ។
ចិនស្នើរឲ្យចរចារអំពីការកសាង COC
Vovworld-នាថ្ងៃទី២ឧសភា ទីភ្នាក់ងារសារពត៏មានKyodo របស់ជប៉ុនបាន ដកស្រង់សំដីរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa អោយដឹងថា៖ប៉េកាំង ស្នើរឲ្យចរចារអំពីការកសាង ក្រមប្រតិបត្តិដំបន់នៅ សមុទ្រខាងកើត(COC) ។ថ្លែងមតិបន្ទាប់ពីការចរចារជាមួយរដ្ឋមន្រ្តីការបរទេស ចិនលោកWang Yiដែលកំពុងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី លោក Natalegawaអោយដឹងថា៖លោកWang Yiបានស្នើរឲ្យបង្កើតក្រុមអ្នកជំនាញ១ អំពី COCព្រមទាំងអះអាងថា៖ចិនត្រៀមខ្លួនជាស្រេចពិភាក្សាអំពី COCនិង រួមជាមួយ ASEAN ​កសាងCOC១ដោយឈរលើមូលដ្ឋានស្រុះចិត្តគំនិត ។ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារពត៏មានអំពីទស្សនះរបស់ចិនចំពោះ បញ្ហាសមុទ្រខាងកើត​លោកWang Yiអោយដឹងថា៖ភាគីចិនមានបំណងរក្សា សន្តិភាពនិងស្ថិរភាពនៅក្នុងដំបន់។ទន្ទឹមនឹង​នោះភាគីចិនសន្យាថា៖នឹង ដោះស្រាយជំលោះដែនដីជាមួយភាគីទាក់ទិនទាំងឡាយដោយសន្តិវិធី៕