ចិនត្រូវការចរចាររួមជាមួយបណ្តាប្រទេសមានជំលោះនៅសមុទ្រខាងកើត
29/05/2012 04:36
VOV- តំបន់សមុទ្រខាងកើតគឺជាតំបន់ដែន សមុទ្រអន្តរជាតិ នឹងការដែលចិនចាត់ទុកថា៖ តំបន់សមុទ្រខាងកើតចំណុះដែនដីចិនគឺជា សេចក្តីថ្លែងការណ៏មិនត្រូវនឹងការពិតទេ។

ព្រឺទ្ធសមាជិកJohn Mc Cain នៅក្នុងសិក្ខាសាលា១ស្តីពីសមុទ្រខាងកើត(រូបថត៖ Internet) VOV- តំបន់សមុទ្រខាងកើតគឺជាតំបន់ដែនសមុទ្រអន្តរជាតិ នឹងការដែលចិន ចាត់ទុកថា៖តំបន់សមុទ្រខាងកើតចំណុះដែនដីចិនគឺជាសេចក្តីថ្លែងការណ៏មិនត្រូវ នឹងការពិតទេ។នេះជាទស្សនះរបស់ ព្រឹទ្ធសមាជិក John Mc Cain ដែលលើកឡើង ក្នុងពេលឆ្លើយតបនឹង បទសម្ភាសនៃអ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាមប្រចាំ នៅអាមេរិកអំពីភាពតានតឹងនៅលើសមុទ្រខាងកើតក្នុងរយះពេលកន្លងទៅ។ ដើម្បី បញ្ឈប់ជំលោះក៏ដូចជារក្សាសន្តិភាពនឹងសន្តិសុខក្នុងតំបន់ព្រឹទ្ធសមាជិក John Mc Cain ចាត់ទុកថា៖ ចិនត្រូវចូលអង្គុយតុចរចារជាមួយបណ្តាប្រទេសដូចជា ភីលីពីនវៀតណាម ឥណ្ឌូណេស៊ី ប្រទេសដែលមានផលប្រយោជន៏ក្នុងតំបន់នឹង ប្រទេសដែលយកចិត្តទុកដាក់ដល់ការបន្ថូស្រាលភាពតានតឹងក្នុងតំបន់។ខ្ញុំគិតថា៖បណ្តាការចរចារដូច្នេះនឹងមានប្រសិទ្ធភាព។យុទ្ធសាស្រ្ត របស់ចិនគឺជួបចរចារ ដាច់ដោយឡែកពីគ្នាជាមួយប្រទេសនិមួយៗតែខ្ញុំ ចាត់ទុកថា៖នេះមិនមែនជាវិធី ចរចារដែលបណ្តាប្រទេសអនុវត្តទេ។ បណ្តាប្រទេសត្រូវដំណើរការចរចាររួម។ ព្រឹទ្ធសមាជិកJohn Mc Cain ក៏បន្តទៀតថា៖អាស៊ានគឺជាអង្គការ ល្អ១ដើម្បី បណ្តាប្រទេសរួមសហការគ្នាដោះស្រាយបណ្តាបញ្ហាទាក់ទិនដល់ចិនប្រកប ដោយមានប្រសិទ្ធភាពបំផុត៕
Related






