VOV WorldVOV World
ចំនួនទឹកប្រាក់ជាង៣លាន៧សែនដុល្លារអាមេរិកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
20/09/2012 08:45
VOV-នាថ្ងៃទី១៩កញ្ញាក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបាន​ផ្សព្វផ្សាយសេចក្តីសំរេចអនុម័ត លើគំរោងការបង្កើនលទ្ធភាពទប់ទល់នឹងការ​ប្រែប្រួល អាកាសធាតុសំរាប់ហេដ្ឋារចនាសម្ព័ន្ធបណ្ដាខេត្តព្រៃភ្នំ ភាគខាង​ជើង។
ចំនួនទឹកប្រាក់ជាង៣លាន៧សែនដុល្លារអាមេរិកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
ចំនួនទឹកប្រាក់ជាង៣លាន៧សែនដុល្លារអាមេរិកទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅ បណ្ដាខេត្តភាគខាងជើង។        VOV-នាថ្ងៃទី១៩កញ្ញាក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាន​ផ្សព្វផ្សាយសេចក្តីសំរេចអនុម័តលើគំរោងការបង្កើនលទ្ធភាពទប់ទល់នឹងការ​ប្រែប្រួលអាកាសធាតុសំរាប់ហេដ្ឋារចនាសម្ព័ន្ធបណ្ដាខេត្តព្រៃភ្នំភាគខាង​ជើង។ ចំនួនថវិការដើម្បីអនុវត្តគំរោងការជាទឹកប្រាក់ប្រមាណ៣លាន៧សែនដុល្លារ​ អាមេរិក។ គំរោងការបានអនុវត្តនៅបណ្ដាខេត្តដូចជា Son La, Lang Son, Dien Bien, Vinh Phuc, Thai Nguyen ជាដើមពីឥឡូវរហូតដល់ដំណាច់ឆ្នាំ២០១៥។ គោលដៅនៃ​គំរោងការគឺការរួមបញ្ចូលខ្លឹមសារសម្របសម្រួលនឹងការប្រែប្រួលអាកាស​ធាតុ ទៅក្នុងយុទ្ធសាស្ត្រគោលនយោបាយនិងបង្កើតផែនការទាក់ទិនដល់ហេដ្ឋាន​រចនាសម្ព័ន្ធជនបទពិសេសគឺកសិកម្មធារាសាស្ត្រនិងសំណង់គមនាគមន៍ជនបទ ជាដើម៕