CNRP ដាក់ចេញលក្ខខ័ណ្ឌសំរាប់ការចរចារជាបន្ត
28/10/2013 11:20
(VOVworld) – គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានដាក់ចេញលក្ខខ័ណ្ឌ ចំនួន ៣ ដើម្បីចាប់ផ្តើមការ ចរចារឡើងវិញនាចុងសប្តាហ៍នោះ។

ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា លោក សម រង្ស៊ី (Image: Vietnam+) (VOVworld) – គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានដាក់ចេញលក្ខខ័ណ្ឌ ចំនួន ៣ ដើម្បីចាប់ផ្តើមការចរចារឡើងវិញនាចុងសប្តាហ៍នោះ។ បណ្ដាលក្ខខ័ណ្ឌ បានលើកច្បាស់ថា៖ បណ្ដាសមាជិកសភា CNRP មិនចូលរួមសកម្មភាពណាមួយ នៅរដ្ឋសភាដល់ពេលណាការចរចារនឹងត្រូវបានចាប់ផ្តើមឡើងវិញ សមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ លាលែងពីដំណែង ការ កែទម្រង់ នៃរដ្ឋាភិបាលត្រូវឈរលើសំណើរនៃតំណាងរបស់គណៈកម្មាធិការជាន់ ខ្ពស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងពេលនោះ អ្នកនាំពក្យរបស់ គណៈបក្សប្រជាជនកម្ពុជា (CPP) លោក ជាម យៀប នាថ្ងៃទី ២៧ តុលា បាន អះអាងជាថ្មីម្តងថា៖ CPP នឹងមិនជួបចរចារជាមួយ CNRP ដល់ពេលណាសមាជិក សភាចំនួន ៥៥ រូបរបស់ CNRP មិនបញ្ឈប់ការធ្វើពហិការរបស់ខ្លួន ក្នុងរដ្ឋសភា ទេនោះ៕
Related






