CPP និង CNRP នឹងចាប់ផ្តើមដំណើរការចរចារឡើងវិញ
11/06/2014 10:26
(VOVworld) – នាព្រឹកថ្ងៃទី ១១ មិថុនា អ្នកនាំពាក្យគណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP) លោក យាម ប៉ុញ្ញា រិទ្ធិ បានប្រកាស ថា៖ ក្រុមធ្វើការរបស់គណៈបក្សប្រជាជន កម្ពុជា (CPP) កាន់ អំណាចនិង CNRP នឹងចាប់ផ្តើមដំណើរការចរចារឡើងវិញ នាថ្ងៃទី ១២ មិថុនា

CPP និង CNRP នឹងចាប់ផ្តើមដំណើរការចរចារឡើងវិញ (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១១ មិថុនា អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក យាម ប៉ុញ្ញា រិទ្ធិ បានប្រកាសថា៖ ក្រុមធ្វើការរបស់គណៈបក្ស ប្រជាជន កម្ពុជា (CPP) កាន់អំណាចនិង CNRP នឹងចាប់ផ្តើមដំណើរការចរចារ ឡើងវិញ នាថ្ងៃទី ១២ មិថុនា ដើម្បីដោះស្រាយការខ្វែងគំនិតក្រោយពីការបោះ ឆ្នោតដើម្បីផលប្រយោជ ន៍រួមរបស់ប្រជាជាតិ។ លោក ប៉ុញ្ញា រិទ្ធ បានឲ្យដឹងថា៖ ក្រុមការងាររបស់គណៈបក្សទាំង ២ នឹងជួបធ្វើការជាមួយគ្នានៅព្រឹទ្ធសភាដើម្បី ពិភាក្សាអំពីការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) នឹងជា ស្ថាប័នដែលត្រូវបានកំណត់រដោយរដ្ឋធម្មនុញ្ញនិងបញ្ហាផ្តល់លិខិតអនុញ្ញាតឲ្យ ស្ថានីយ៍ទូរទស្សន៍សំរាប់គណៈបក្សប្រឆាំង។ កម្មវិធីនេះត្រូវបាននាំចេញបន្ទាប់ ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមដើម្បី NEC ស្ថិតក្នុងរដ្ឋធម្មនុញ្ញនិង CNRP មានស្ថានីយ៍ទូរទស្សន៍របស់ខ្លួន នាថ្ងៃទី ១០ មិថុនា។ សំណើររបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រធានគណៈបក្ស CNRP លោក សម រង្ស៊ី វាយតំលៃគឺជាសញ្ញាវិជ្ជមានដើម្បីដោះស្រាយភាពទាល់ច្រកបន្ទាប់ពី ការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ នាខែ កក្កដា ឆ្នាំ ២០១៣៕
Related






