CPP និង CNRP ត្រៀមរៀបចំឲ្យការចរចារជាន់ខ្ពស់
02/01/2014 08:17
(VOVworld) – ក្រុមការងាររួមមានសមាជិកចំនួន ៣ រូបរបស់គណៈបក្សប្រជាជនកម្ពុជា (CPP) និងគណៈ បក្សសង្គ្រោះជាតិកម្ពុជា (CNRP) នឹងជួបធ្វើការជាមួយ គ្នា នាថ្ងៃទី ៣ មករា ដើម្បីពិភាក្សាអំពីរបៀបវារៈនៃ ការចរចារនាពេលខាងមុខរវាងថ្នាក់ដឹកនាំនៃគណៈបក្សទាំង ២។

ប្រធាន CNRP លោក សម រង្ស៊ី និងរដ្ឋលេខា ធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា (Image: Vietnam+) (VOVworld) – ក្រុមការងាររួមមានសមាជិកចំនួន ៣ រូបរបស់គណៈបក្សប្រជាជន កម្ពុជា (CPP) និងគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នឹងជួបធ្វើការជាមួយគ្នា នាថ្ងៃទី ៣ មករា ដើម្បីពិភាក្សាអំពីរបៀបវារៈនៃការចរចារនាពេលខាងមុខរវាង ថ្នាក់ដឹកនាំនៃគណៈបក្សទាំង ២។ ប្រធានក្រុមការងារនៃ CPP រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ព្រំ សុខា បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ CPP គឺ៖ សន្តិវិធីគឺជាដំណោះស្រាយតែមួយគត់សំរាប់បញ្ហាក្រោយការបោះឆ្នោត ។ ក្នុងពេលនេះ អ្នកនាំពាក្យរបស់ CNRP លោក យឹមសុវណ្ណ បានឲ្យដឹងថា៖គណៈបក្សនោះនឹងជំរុញរបៀបវារៈដែលប្រមូលផ្តុំទៅលើការកំណែទម្រង់ ព្រមទាំង អំពាវនាវរៀបចំការបោះឆ្នោតឡើងវិញ។ ទន្ទឹមនឹងនោះ CNRP បាន ស្នើថា៖ រាល់ ជំនួបរវាងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងប្រធាន CNRP លោក សម រង្ស៊ី ត្រូវបានប្រកាសជាសាធារណៈ៕
Related





