VOV WorldVOV World
Da Nang - ទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ
06/12/2013 07:19
(VOVworld) – ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ឈរលំដាប់ថ្នាក់ទី ៣៣ ក្នុងបណ្ដាញទីក្រុងមានលទ្ធភាព ទប់ទល់នឹងបំរ៉ែងបំរួលរបស់អាកាសធាតុ ក្នុងចំណោម ទីក្រុងចំនួន ១០០ ដែលមូលនិធិអាមេរិក Rockerfeller ផ្តល់កញ្ចាប់ ប្រាក់ជំនួយ ១ លាន ដុល្លាអាមេរិក។
Da Nang - ទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ
ទីក្រុង Da Nang  ឈរលំដាប់ថ្នាក់ទី ៣៣ ក្នុង បណ្ដាញទីក្រុងមានលទ្ធភាព ទប់ទល់នឹងបំរ៉ែងបំរួលរបស់អាកាសធាតុ ក្នុងចំណោមទីក្រុងចំនួន ១០០ (Image: VOV) (VOVworld) – ទីក្រុង Da Nang  (ភាគកណ្ដាលវៀតណាម) ឈរលំដាប់ថ្នាក់ទី ៣៣ ក្នុង បណ្ដាញទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែងបំរួលរបស់អាកាសធាតុ ក្នុងចំណោម ទីក្រុងចំនួន ១០០ ដែលមូលនិធិអាមេរិក Rockerfeller ផ្តល់កញ្ចាប់ ប្រាក់ជំនួយ ១ លាន ដុល្លាអាមេរិក។ តាមនោះ ទីក្រុង Da Nang  នឹងទទួលបានចំណះដឹងជំនាញ បទពិសោធន៍និងប្រភពធនធានមនុស្សដើម្បីកសាងយុទ្ធសាស្ត្រទប់ទល់នឹងបំរ៉ែ បំរួលរបស់អាកាសធាតុក្នុងសតិវត្សទី ២១។ អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុង Da Nang  លោក Phung Tan Viet បានឲ្យដឹងថា៖ “យើងខ្ញុំចែករំលែកនិងរៀនសូត្របទពិសោធន៍របស់បណ្ដាទីក្រុងក្នុងតូបដែលត្រូវ បានជ្រើសរើស។ តាមរយៈនោះ ការទទួលខុសត្រូវរបស់យើងខ្ញុំនឹងត្រូវបានលើក កំពស់ចំពោះការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុដើម្បីកាត់បន្ថយ ផល វិបាកទាំងខាងមនុស្សនិងសម្ភរៈ។ យើងខ្ញុំនឹងមានផែនការធ្វើសកម្មភាពជាក់ ស្តែងក្នុងរយៈពេលយ៉ាងឆាប់ៗ៕”

More