ទទួលឯកសារដែលទាក់ទិនដល់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa និង Truong Sa
26/11/2012 11:20
គណះកម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) ទើបនឹងបានទទួលឯកសារថ្លៃថ្នូរចំនួន ជាង៩០ ដែលទាក់ទិនដល់អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះHoang Sa និង Truong Sa ដោយលោក Tran Thang ជាអាណិកជនវៀតណាមនៅអាមេរិក ផ្ដល់ជូន។

គណះកម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang ( ភាគកណ្ដាលវៀត ណាម) ទើបនឹង បានទទួលឯកសារថ្លៃថ្នូរចំនួន ជាង៩០ ដែលទាក់ទិនដល់អធិបតេយ្យ ភាពរបស់វៀតណាម ចំពោះប្រជុំកោះHoang Sa និង Truong Sa ដោយលោក Tran Thang ជាអាណិកជនវៀតណាមនៅអាមេរិក ផ្ដល់ជូន។ ឯកសារនេះរួមមានផែនទីចំនួន ៩១ ដោយបណ្ដាប្រទេសលោកខាងលិចបោះពុម្ភផ្សាយ ក្នុងបណ្ដាទស្សវត្សរ៍ ទី ១៦ ដល់ ទី១៩ បានគូរ ឬ កត់សម្គាល់ បណ្ដាប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម ដែលសារមន្ទីមួយចំនួននៅអាមេរិក កំពុងរក្សារទុក។ បណ្ដាឯកសារ នេះ នឹងបានដាក់តាំងបង្ហាញនៅទីក្រុងDa Nang ខេត្ត Thua Thien Hue ទីក្រុងហូជីមិញ និងខេត្ត Khanh Hoa ក្នុងសប្ដាហ៍សមុទ្រ ឆ្នាំ ២០១៣៕ ផែនទី Prevost Bellin (អាលឺម៉ង់) បោះពុម្ភផ្សាយ ឆ្នាំ 1747 អះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះHoang Sa និង Truong Sa (http://60s.com.vn/)
Related





