ធានាសិទ្ធិផលប្រយោជន៍សំរាប់ប្រជាពលករធ្វើការងារនៅឯបេទេស
18/12/2013 08:24
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាជន អន្តោប្រវេសពិភពលោក (ថ្ងៃទី ១៨ ធ្នូ) នាថ្ងៃទី ១៧ ធ្នូ សិក្ខាសាលាដោយប្រធានបទ”បង្កើនកិច្ចការពារប្រជា ពលករធ្វើការងារនៅឯបរទេសតាមរយៈយន្តការជួយ ឧត្ថម្ភខាងគតិ្តយុត្ត-ចែករំលែកបទពិសោធន៍ក្នុងតំបន់ និងការពិតជាក់ស្តែងនៅវៀតណាម”ត្រូវបានរៀបចំ ឡើងនៅទីក្រុងហាណូយ។

សិក្ខាសាលា”បង្កើនកិច្ចការពារប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈយន្តការជួយឧត្ថម្ភខាង គតិ្តយុត្ត-ចែករំលែកបទពិសោធន៍ក្នុងតំបន់និងការពិតជាក់ស្តែងនៅវៀតណាម” (Image: VOV) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាជនអន្តោប្រវេសពិភពលោក (ថ្ងៃទី ១៨ ធ្នូ) នាថ្ងៃទី ១៧ ធ្នូ សិក្ខាសាលាដោយប្រធានបទ ”បង្កើនកិច្ចការពារ ប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈយន្តការជួយឧត្ថម្ភខាងគតិ្តយុត្ត-ចែករំលែកបទពិសោធន៍ក្នុងតំបន់និងការពិតជាក់ស្តែងនៅវៀតណាម”ត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយ។ តំណាងនានាចូលរួមសិក្ខាសាលាលើកនេះ បានចាត់ទុកថា៖វៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការពារ ប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈបណ្ដាគោលនយោបាយច្បាប់ និងកម្មវិធីជាក់ស្តែង។ ជាមួយនឹងតួនាទីរបស់ខ្លួន អង្គការអន្តោប្រវេសអន្តរជាតិ (IOM) កំពុងសហការជាមួយ វៀតណាមដោះស្រាយរាល់បញ្ហាដែលប្រជាពលករ ធ្វើការងារនៅឯបរទេសកំពុង ប្រឈមមុខ។ ប្រធានគណៈប្រតិភូ IOM ប្រចាំនៅ វៀតណាម លោក Florian G.Forster បានឲ្យដឹងថា៖ “ IOM ប្រចាំនៅវៀតណាមបានជួយឧត្ថម្ភក្នុងការដោះស្រាយការលំបាករបស់ប្រ ជាពលករធ្វើការងារនៅឯបរទេសតាមរយៈវិធានការសំខាន់ចំនួន ២។ ទី ១ គឺ៖ យើងខ្ញុំផ្តល់ព័ត៌មានដើម្បីឲ្យគេអាចការពារដោយខ្លួនឯង។ ទី ២ គឺ៖ យើងខ្ញុំបានសហការជួយឧត្ថម្ភប្រជាពលករធ្វើការងារនៅឯបរទេសនៅពេលជួបបញ្ហា ឬ ជួបការលំបាកផ្សេងៗ។ ជាឧទាហរណ៍ យើងខ្ញុំបានជួយឧត្ថម្ភដល់រដ្ឋាភិបាល វៀតណាមក្នុងការបញ្ជូនប្រជាពលករវៀតណាមនៅលីប៊ីនិងស៊ីរីវិលត្រឡប មកប្រទេសវិញ ។ល។៕”
Related






