អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានរបស់វៀតណាម។ (រូបថត៖ VNA) |
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានចែករំលែកការព្រួយបារម្ភអំពីការ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលកន្លងមកនៅសមុទ្រខាងកើត ហើយស្នើឲ្យអាស៊ានរក្សា ឲ្យបានរឹងមាំនូវសាមគ្គីភាពនិងជំហរជាគោលការណ៍ ព្រមទាំងខិតខំប្រឹងប្រែងចរចា ដើម្បីកសាង COC ឲ្យមានសុពលភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ ក្នុង នោះមាន UNCLOS ១៩៨២។
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការ គាំទ្រនិងការសន្យារបស់វៀតណាមចំពោះអាទិភាព គំនិតផ្ដួចផ្ដើមសហប្រតិបត្តិការ នានារបស់អាស៊ានក្នុងឆ្នាំ២០២១។ លោកក៏បានចាត់ទុកថា រាល់អាទិភាពនិងគំនិត ផ្ដួចផ្ដើមទាំងនេះ ចាំបាច់ត្រូវផ្អែកលើសមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងឆ្នាំ ២០២០ ជាពិសេសគឺក្នុងការកសាងសហគមន៍ ការបង្ការប្រយុទ្ធប្រឆាំង ការគ្រប់គ្រង និងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត។
លោកប្រធាន SOM អាស៊ាន បានចែករំលែកពីអត្ថន័យនិងការបោះជំហាន បន្ទាប់ របស់វៀតណាមក្នុងការជំរុញការបង្រួញគម្លាតអភិវឌ្ឍក្នុងអាស៊ាន ជាពិសេស គឺការលើកកំពស់កិច្ចសហប្រតិបត្តិការអនុតំបន់។ ដើម្បីជំរុញគំនិតផ្ដួចផ្ដើមនេះ វៀតណាមនឹងរៀបចំវេទិកាអាស៊ានស្ដីពី “កិច្ចសហប្រតិបត្តិការអនុតំបន់៖ បង្រួញ គម្លាតអភិវឌ្ឍនៅអនុតំបន់នានាដើម្បីការស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយនិងការអភិវឌ្ឍប្រកបដោយចីរភាព”៕





