ទីក្រុងហូជីមិញ(វៀតណាម)និងទីក្រុង Yangon (មីយ៉ាន់ម៉ា) ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
27/05/2012 08:04
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai និងប្រធានគណៈកម្មធីការប្រជាជន ទីក្រុង ហូជីមិញ Le Hoang Quan នាថ្ងៃទី ២៦ ឧសភា បាន ទទួលជួបសន្ទនា ជាមួយ គណៈប្រតិភូជាន់ខ្ពស់តំបន់ Yangon (មីយ៉ាន់ម៉ា) ដឹកនាំដោយ ទេសាភិបាល U Myint Swe ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅទីក្រុងហូជីមិញ (វៀតណាម)។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai និងប្រធានគណៈកម្មធីការ ប្រជាជន ទីក្រុងហូជីមិញ Le Hoang Quan នាថ្ងៃទី ២៦ ឧសភា បានទទួលជួបសន្ទនា ជាមួយ គណៈប្រតិភូជាន់ខ្ពស់តំបន់ Yangon (មីយ៉ាន់ម៉ា) ដឹកនាំដោយ ទេសាភិបាល U Myint Swe ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅទីក្រុងហូជីមិញ (វៀតណាម)។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan បានចាត់ទុកថា៖ រវាងទីក្រុងហូជីមិញូនិងទីក្រុង Yangon មានសក្តានុភាពដ៏ធំធេង ដើម្បីបើក ទូលាយ កិច្ចសហប្រតិបត្តិការ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល ។ល។ យល់ព្រមជាមួយយោបល់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទេសាភិបាល U Myint Swe បានអះអាងថា៖ គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះ គឺ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម វិនិយោគ រវាងទីក្រុង Yangon និងទីក្រុងហូជីមិញ។ លោក U Myint Swe បានជូន ដំណឹងថា៖គណៈប្រតិភូអាជីវករ មីយ៉ាន់ម៉ាលើកនេះ បានមានឱកាសស្វែងរក ដៃគូរវិនិយោគ នៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ លោក U Myint Swe ក៏បានអំពាវនាវបណ្ដាអង្គភាពអាជីវកម្មទីក្រុង ហូជីមិញ មកស្រាវជ្រាវ ស្វែងយល់អំពីទីផ្សារ ដើម្បីវិនិយោគចូលមក ទីក្រុង Yangon ក្នុងរយៈពេលខាងមុខ៕ Image: Internet
Related





