VOV WorldVOV World
ទីប្រជុំជនថ្មីចំនួន២របស់ជនឥស្លាមបានកសាងនៅត្រើយខាងលិច
01/11/2012 08:48
(VOV)_អង្គការឃ្លាំមើលទីលំនៅ Peace Now របស់អ៊ី ស្រាអែល បានជូនដំណឹងនាថ្ងៃទី ៣១ តុលា ថា៖ ទី ប្រជុំជនថ្មីចំនួន២របស់ជនឥស្លាមបានកសាងនៅត្រើយខាង លិច។
(VOV)_អង្គការឃ្លាំមើលទីលំនៅ Peace Now របស់អ៊ីស្រាអែល បានជូនដំណឹង​នាថ្ងៃទី ៣១ តុលា ថា៖ ទីប្រជុំជនថ្មីចំនួន២របស់ជនឥស្លាមបានកសាងនៅត្រើយខាង លិច។ នេះគឺជាលើកដំបូង ពីឆ្នាំ ២០០៥មក បណ្ដាប្រជុំជនថ្មីទើបបាន​កសាងនៅក្នុង តំបន់នេះដែរ។ ទោះបីជា ការកសាងនេះមិនបានអនុញ្ញាតក្តី ​ប៉ុន្តែទីប្រជុំជន ទាំងពីរនេះ សុទ្ធតែមានបណ្ដាញអគ្គីសនីនិងប្រព័ន្ធផ្គត់ផ្គង់ទឹក។ ប្រការនេះបានសរអោយឃើញ ថា៖  សកម្មភាពនេះ ទទួលបានការជួយជ្រោមជ្រែងរបស់អ៊ីស្រាអែល។  ប្រជុំជនថ្មី របស់ជនឥស្លាមបានកសាងនៅត្រើយខាងលិច(http://www.vietnamplus.vn) រដ្ឋាភិបាលអ៊ីស្រាអែលបានបែងចែករវាងបណ្ដាទីប្រជុំជនបានអនុញ្ញាតអោយ កសាង និងបណ្ដាទីប្រជុំជនមិនបានអនុញ្ញាតអោយកសាង។ ប៉ុន្តែ សហគមន៍អន្តរ ជាតិចាត់​ទុកថា៖​ទីប្រជុំជន​ទាំងនេះនៅត្រើយខាងលិច និងខាងកើត Jerusalem សុទ្ធតែ​ខុសច្បាប់ ពីព្រោះ វាសាងសងលើតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ ​ពី សង្គ្រាម នាឆ្នាំ ១៩៦៧មក៕