VOV WorldVOV World
ទិវាបុណ្យ ITEC ២០១២ វៀតណាម-ឥណ្ឌា
18/10/2012 07:35
(VNA) – នាយប់ថ្ងៃទី ១៧ តុលា នៅស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្ត ទៅទិវាបុណ្យ ITEC ២០១២ ។
ទិវាបុណ្យ ITEC ២០១២ វៀតណាម-ឥណ្ឌា
(VNA) – នាយប់ថ្ងៃទី ១៧ តុលា នៅស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅទិវាបុណ្យ ITEC ២០១២ ។ នេះគឺជាកម្មវិធីសហប្រ តិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច បច្ចេកទេស រវាងវៀតណាមនិងឥណ្ឌា។ ព្រឹត្តិការនេះគឺជាសកម្មភាពមួយក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា (ថ្ងៃទី ៧ មករា) និងលើកទី ៥ ទិវា បង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ (ខែកក្កដា ឆ្នាំ ២០០៧ - ខែកក្កដា ឆ្នាំ ២០១២)។ ក្នុងក្របខ័ណ្ឌកម្មវិធីពោលខាងលើ ជារៀង រាល់ឆ្នាំ រដ្ឋាភិបាលឥណ្ឌាប្រគល់អាហារូបករណ៍ចំនួន ៧៥ ជូនសិក្សារនុស្សិស វៀតណាម ។ បរិមាណអាហារូបករណ៍ត្រូវបានកើនឡើង ២ ដងពី ៧៥ ទៅ ១៥០ ចាប់ពីឆ្នាំ ២០១២។ រួមជាមួយ ទិវាបុណ្យ ITEC ស្ថានទូតឥណ្ឌាប្រចាំនៅ វៀតណាមក៏បានរៀបចំរាល់ព្រឹត្តិការ វប្បធម៌ក្នុង “ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា ២០១២” ផងដែរ៕

More