VOV WorldVOV World
ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។
26/08/2012 08:49
VOV-នាព្រឹកថ្ងៃទី២៦សីហា នៅក្រុងហាណូយ សមាគមយុវជនចលនា​បរិចាកឈាមហាណូយ បានសហការជាមួយវិទ្យាស្ថានឈាមវិទ្យា- បរិចាកឈាម​មជ្ឈឹមបានរៀបចំ “ទិវាបុណ្យមជ្ឈដ្ឋាន ជនវ័យក្មេងបរិចាកឈាម២០១២” ជាមួយ​សារ “ខ្ញុំមោទនៈភាព-ខ្ញុំជាជនជាតិវៀតណាម”។
ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។
ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។        VOV-នាព្រឹកថ្ងៃទី២៦សីហា នៅក្រុងហាណូយ សមាគមយុវជនចលនា​បរិចាកឈាមហាណូយបានសហការជាមួយវិទ្យាស្ថានឈាមវិទ្យា-បរិចាក ឈាម​មជ្ឈឹមបានរៀបចំ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២” ជាមួយ​សារ “ខ្ញុំមោទនៈភាព-ខ្ញុំជាជនជាតិវៀតណាម”។ ទិវាមហោស្រពបាន ទាក់ទាញ​មិត្តវ័យក្មេងជាច្រើនជាមួយបណ្ដាសកម្មភាពផុលផុសនិងមាន អត្ថន័យ។ Nguyen Thi Mai Hanh និស្សិតមហាវិទ្យាល័យឧសថហាណូយបាន ឲ្យដឹងថា៖         “កម្មវិធីនេះខ្ញុំឃើញអស្ចារ្សណាស់ បណ្ដាសកម្មភាពមានអត្ថន័យ បណ្ដា​ ល្បែង​លេងកំសាន្តនិងមានសកម្មភាពបរិចាកឈាមនិងរាំជាពុកទៀត។​ក្រោយ​ពេលបានបរិចាកឈាមខ្ញុំសប្បាយពីព្រោះយើងធ្វើបានប្រការមានប្រយោជន៍។ ខ្ញុំឃើញស្មារតីនិងទឹកចិត្តរបសសបណ្ដាមិត្តវ័យក្មេងអស្ចារ្សណាស់។”         នេះជាលើកទី៣ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម”​ ត្រូវបាន​ រៀបចំ សំដៅអះអាងមោទនៈភាពរបស់ជំនាន់វ័យក្មេងមានចរន្តឈាមវៀតណាម​ក្នុងខ្លួនក៏ដូចជាអះអាងការទទួលខុសត្រូវចំពោះសកម្មភាពបរិចាកឈាម សង្គ្រោះមនុស្ស។ ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបរិចាកឈាមមជ្ឈឹម Nguyen Anh Tri បានឲ្យដឹងថា៖        “ទិវាបុណ្យបរិចាកឈាមនេះស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំ ជាប្រចាំឆ្នាំដូចជាពិធីបុណ្យ Xuan Hong ដំណក់ផ្កាឈូបរំលឹកគុណ ជាដើម។ ខ្ញុំឃើញថាកម្មវិធីទទួលបានជោគជ័យណាស់ តាំងពីព្រលឹមបានមានជនប្រមាណ​៣ពាន់នាក់ចុះឈ្មោះបរិចាកឈាម៕”

More