ទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍នៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue លើកទី ១០
17/05/2013 08:26
(VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ឧសភា ទិវា បុណ្យវប្បធម៌កីឡានិង ទេសចរណ៍នៃបណ្ដាជនជាតិ នៅតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue (ភាគកណ្ដាល វៀតណាម) លើកទី ១០ ឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនៅ ស្រុក A Luoi។

(VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ឧសភា ទិវាបុណ្យវប្បធម៌កីឡានិង ទេសចរណ៍នៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue (ភាគ កណ្ដាលវៀតណាម) លើកទី ១០ ឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនៅស្រុក A Luoi។ នេះគឺជាសកម្មភាពប្រពៃណីមានអត្ថន័យសំខាន់រួមចំណែកអភិរក្សនិងឧទ្ទេសនាម បណ្ដាតំលៃវប្បធម៌ប្រពៃណីវិសេសវិសាលរបស់ជនរួមជាតិតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue។ ជាពិសេស ការតាំងពិព័រណ៍ “ព្រំដែន កោះសមុទ្រនិងព័រណ៍ វប្បធម៌នៃ ជនជាតិព្រៃភ្នំ” ត្រូវបានរៀបចំឡើង ដោយមានការចូលរួមរបស់ វណ្ណៈកម្មចំនួន ១៥០ ក្បាល។ ក្រៅពីគោលដៅឃោសនាអំពីអាធិបតេយ្យភាព និងបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាងកើតការតាំងពិព័រណ៍គឺជា ឱកាសលើកដម្កើងអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue។ ប្រធានគណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្ស ស្រុក A Luoi លោក Le Anh Mieng បានឲ្យដឹងថា៖ “ស្រុក A Luoi បានសាងសង់ផ្ទះតបស្នងសងគុណចំពោះលោកប្រធានហូជីមិញ នៅមណ្ឌលវប្បធម៌សហគមន៍បណ្ដាជនជាតិ។ បណ្ដាវត្ថុតាងរបស់លោកប្រធាន ហូជីមិញត្រូវបានបង្ហាញនៅទីនេះ។ តាមរយៈនោះ មនោសញ្ចេតនារបស់បណ្ដា ជនរួមជាតិនៅទីនេះចំពោះលោកប្រធានហូជីមិញជានិច្ចកាលត្រូវបានរក្សា។”
Related






