ទំនាក់ទំនងរុស្ស៊ី-អាមេរិកសំខាន់ជាងបើប្រៀបនឹងរឿងហេតុដែលទាក់ទិកដល់ Edward Snowden
18/07/2013 10:21
(VOVworld) – ថ្លែងមតិនៅទីក្រុង Chita នាថ្ងៃទី ១៧ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិកសំខាន់ជាងបើ ប្រៀបនឹង ជំលោះជុំវិញរឿងហេតុដែលទាក់ទិកដល់អតីតចារបុរសអាមេរិក លោក Edward Snowden។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnamplus) (VOVworld) – ថ្លែងមតិនៅទីក្រុង Chita នាថ្ងៃទី ១៧ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិកសំខាន់ជាងបើប្រៀបនឹង ជំលោះជុំវិញរឿងហេតុដែលទាក់ទិកដល់អតីតចារបុរសអាមេរិក លោក Edward Snowden។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Putin បានចាត់ទុក ថា៖ រឿងហេតុទាក់ទិនដល់ Snowden និងបណ្ដារឿងហេតុដូចគ្នាមិនគប្បីធ្វើឲ្យទំនាក់ ទំនងទ្វេភាគីស្មុគស្មាញទេ។ លោក Putin បានអះអាងទៀតថា៖ គោលដៅអភិវឌ្ឍន៍ ទំនាក់ទំនងរុស្ស៊ី-អាមេរិកគឺជាភារកិច្ចសំខាន់របស់រុស្ស៊ី។ រុស្ស៊ីមាន គោលនយោបាយ កិច្ចការបរទេសឯករាជ្យ ដូច្នេះ បណ្ដាដៃគូរបស់រុស្ស៊ីយល់ច្បាស់គោលដៅនេះ។ ការពិនិត្យរបស់ប្រធានាធិបតីរុស្ស៊ីត្រូវបាននាំចេញ បន្ទាប់ពី អាមេរិកឡើងសម្លេង ប្រឆាំងជំទាស់សំណើរសុំភៀសខ្លួនជាបណ្តោះអាសន្ននៅរុស្ស៊ីរបស់ Snowden។ ប្រធានាធិបតី Putin ក៏បានឲ្យដឹងថែមទៀតថា៖ អ្នកមានសមត្ថកិច្ច រុស្ស៊ីគ្មាន បំណងស្វែងយល់លំអិតអំពីសកម្មភាពរបស់ Snowden ទេ។ រុស្ស៊ីបានព្រមានអតីត ចារបុរសអាមេរិកថា៖ មូស្គូមិនយល់ព្រមរាល់សកម្មភាពណាមួយ ដែលអាចជះ ឥទ្ធិពលអក្រក់ដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ឡើយ៕
Related






