VOV WorldVOV World
ទំនាក់ទំនងវៀតណាម-អូទ្រីស្តអភិវឌ្ឍន៍ដោយឥតឈូប់ឈរ
28/05/2012 09:00
ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ ប្រធានាធិបតី អូទ្រីស្ត Heinz Fischer និងលោកជំទាវ នឹងមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ ពីថ្ងៃទី ២៩ ដល់ទី ៣១ ឧសភា។ នេះគឺជាព្រឹត្តិការយ៍សំខាន់ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើត ទំនាក់ទំនងការទូត វៀតណាម-អូទ្រីស្ត (ថ្ងៃទី ១ ធ្នូ)។
ទំនាក់ទំនងវៀតណាម-អូទ្រីស្តអភិវឌ្ឍន៍ដោយឥតឈូប់ឈរ
ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer និងលោកជំទាវ នឹងមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ ឧសភា។ នេះគឺជាព្រឹត្តិការយ៍ សំខាន់ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត វៀតណាម-អូទ្រីស្ត (ថ្ងៃទី ១ ធ្នូ)។ គោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះរបស់ប្រធានាធិបតី Heinz Fischer គឺសំដៅ ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអូទ្រីស្តពិសេសគឺវិស័យ អប់រំ-បណ្ដុះបណ្ដាលវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពាណិជ្ជកម្ម-វិនិយោគ ឲ្យខ្លាំងក្លាថែម ទៀត បង្កើនការយោគយល់គ្នា ទៅវិញទៅមកការទុកចិត្តខាងនយោបាយ។ ក្រៅពី នោះ ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអូទ្រីស្តលើកនេះ តាមគំរោង កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន នឹងត្រូវបានចុះហត្ថលេខា រវាងប្រទេសទាំង ២ ផងដែរ៕ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer (Image: Internet)

More