ទំនាក់ទំនងវៀតណាមជប៉ុនអភិវឌ្ឍន៍ដោយឥត ឈប់ឈរ
01/01/2013 07:11
ក្នុងពិធីឆ្លើយតបសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៏មាន ក្នុងឱកាសឈានចូលឆ្នាំ២០១៣ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅវៀតណាមលោកYa-suaki Tanizaki បានសង្កត់ ធ្ងន់ថា៖កាលពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនង ការទូតមក(២១កញ្ញា១៩៧៣-២១កញ្ញា២០១៣)ទំនាក់ទំនងមិត្តភាពវៀតណាមជប៉ុន បាន អភិវឌ្ឍន៍ដោយឥតឈប់ឈរ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោកYa-suaki Tanizaki (រូបថត: Internet) VOV-ក្នុងពិធីឆ្លើយតបសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៏មានក្នុងឱកាសឈានចូលឆ្នាំ ២០១៣ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោកYa-suaki Tanizaki បានសង្កត់ធ្ងន់ ថា៖កាលពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងការទូតមក(២១កញ្ញា១៩៧៣-២១ កញ្ញា២០១៣)ទំនាក់ទំនងមិត្តភាពវៀតណាមជប៉ុនបាន អភិវឌ្ឍន៍ដោយឥតឈប់ឈរ។ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍នេះ ជប៉ុនបានសន្យាថាគាំទ្រវៀតណាមអនុវត្តសំរេច គោលដៅឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិនាឆ្នាំ២០២០។ លោក Ya-suaki Tanizaki អោយដឹងថែមទៀតថា៖ ឈានចូលឆ្នាំ២០១៣ ជប៉ុននិងវៀតណាមនឹង រំលឹកខួបអនុស្សាវរីលើកទី៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ភាគីទាំង២បានមានផែនការរៀបចំសកម្មភាពមួយចំនួនក្នុងឪកាសនេះ៕
Related





