VOV WorldVOV World
ទប់ទល់នឹងសោកនាដ្ឋកម្មនិងស្វែងរកជួយសង្គ្រោះដើម្បីពិភពលោកសន្តិភាពមួយ។
28/11/2012 09:16
VOV-នាថ្ងៃទី២៧វិច្ឆិកាគណៈកម្មាធិការជាតិស្វែងរក ជួយសង្គ្រោះវៀតណាម​បាន​ចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍ទំនាក់ទំនងដៃគូររវាងគណៈកម្មាធិការជាតិ ស្វែង​រកជួយសង្គ្រោះវៀតណាមនិងរដ្ឋ Oregon អាមេរិក នៅក្រុងហាណូយ។
ទប់ទល់នឹងសោកនាដ្ឋកម្មនិងស្វែងរកជួយសង្គ្រោះដើម្បីពិភពលោកសន្តិភាពមួយ។
ទប់ទល់នឹងសោកនាដ្ឋកម្មនិងស្វែងរកជួយសង្គ្រោះដើម្បីពិភពលោកសន្តិភាពមួយ។        VOV-នាថ្ងៃទី២៧វិច្ឆិកាគណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះវៀតណាម​ បាន​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទំនាក់ទំនងដៃគូររវាងគណៈកម្មាធិការ ជាតិស្វែង​រកជួយសង្គ្រោះវៀតណាមនិងរដ្ឋ Oregon អាមេរិកនៅក្រុងហាណូយ។ តាមសេចក្តី​ថ្លែងការដែលបានចុះហត្ថលេខានោះភាគីទាំងពីរនឹងសហប្រតិបត្តិការ ក្នុងវិស័យទប់​ទល់សោកនាដ្ឋកម្មជួយសង្គ្រោះមនុស្សធម៍និងស្វែងរកជួយសង្គ្រោះ​ ដើម្បីពិភពលោក​សន្តិភាព​មួយ។ ក្នុងពិធីពិភាគ្សាមុននោះដំណាងគណៈ​កម្មាធិការ​ ជាតិស្វែងរកជួយ​សង្គ្រោះ​វៀតណាមបានដាក់ចេញខ្លឹមសារមួយចំនួនស្នើរ​ សហប្រតិបត្តិការជាមួយរដ្ឋ Oregon ក្នុងវិស័យទប់ទល់សោកនាដ្ឋកម្មជួយសង្គ្រោះ មនុស្សធម៍និងស្វែងរកជួយសង្គ្រោះ​ក្នុងឆ្នាំ២០១៣ដូចជាស្រាវជ្រាវរៀនសូត្រ​ប្រព័ន្ធគ្រប់គ្រងសោកនាដ្ឋកម្មទប់ទល់បន្ទាន់និង​ស្វែងរកជួយសង្គ្រោះរបស់អាមេរិក និងរដ្ឋ Oregon បណ្ដុះបណ្ដាលកម្មាភិបាលរបស់​គណៈ​កម្មាធិការជាតិស្វែងរក​ជួយសង្គ្រោះវៀតណាមជាដើម។ ភាគីទាំងពីរក៏បង្ហាញ​នូវ​បំណងចង់ឲ្យក្នុងពេល​អនាគតដ៏ខ្លីខាងមុខនឹងទទួលបានរាល់លទ្ធផលល្អសំរាប់រាល់​គោលដៅដែល បានដាក់ចេញក្នុងការងារមនុស្សធម៍ដើម្បីកាត់បន្ថយគ្រោះមហន្តរាយដែល បណ្ដាលឡើងដោយគ្រោះធម្មជាតិ​និងមនុស្ស៕