VOV WorldVOV World
ទួរគីចាប់ខ្លួនមុខសញ្ញា ចំនួន ៩ នាក់ពីបទជាប់ទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅទីរួមស្រុក Reyhali
13/05/2013 10:35
(VOVworld) – នាថ្ងៃទី ១២ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Besir Atalay បានឲ្យដឹងថា៖ មុខសញ្ញា ចំនួន ៩ នាក់ ជាជនទួរគីត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទិនដល់ការវាយប្រហារដោយ គ្រាប់បែកបង្ហូឈាមនៅទីរួមស្រុក Reyhali ជិតនឹងតំបន់ព្រំដែនជាមួយស៊ីរី ដែលធ្វើឲ្យមនុស្សចំនួន ៤៦ នាក់ ត្រូវស្លាប់និង ១០០ នាក់ រងរបួស។
ទួរគីចាប់ខ្លួនមុខសញ្ញា ចំនួន ៩ នាក់ពីបទជាប់ទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅទីរួមស្រុក Reyhali
(VOVworld) – នាថ្ងៃទី ១២ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Besir Atalay បានឲ្យដឹង ថា៖ មុខសញ្ញា ចំនួន ៩ នាក់ ជាជនទួរគីត្រូវបានចាប់ខ្លួន ពីបទជាប់ ទាក់ទិនដល់ការវាយ ប្រហារដោយគ្រាប់បែកបង្ហូឈាមនៅទីរួមស្រុក Reyhali ជិតនឹងតំបន់ព្រំដែនជាមួយស៊ីរី ដែលធ្វើឲ្យមនុស្សចំនួន ៤៦ នាក់ ត្រូវស្លាប់និង ១០០ នាក់ រងរបួស។ រដ្ឋមន្ត្រី្កក្រសួង មហាផ្ទៃទួរគី លោក Muammer Guler បានឲ្យដឹង​ថា៖ មេគំនិតនៃការវាយប្រហារពោល ខាងលើក៏ត្រូវបានចាប់ឃុំខ្លួន ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក Ahmet Davutoglu បានចាត់ទុកថា៖ បណ្ដាជនសង្ស័យពោលខាងលើប្រហែលជាដែល បានដំណើរការវាយប្រហារនៅទីក្រុង Banias​ នៅស៊ីរី ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក ដែលធ្វើឲ្យមនុស្សចំនួន ៦២ នាក់​ត្រូវស្លាប់។​ នាថ្ងៃទី ១១ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Atalay បានឲ្យដឹងថា៖ តាមរយៈការសើបអង្គេត ការវាយប្រហារដោយគ្រាប់បែក នេះ ទាក់ទិនដល់ស្ថាប័ន្ធចារកម្មរបស់ស៊ីរី។ ប៉ុន្តែ Damascus បានបដិសេធការចោទ ប្រកាន់ពោលខាងលើ៕