VOV WorldVOV World
ទួរគីវាយប្រហារតបតវិញទៅលើ IS
15/01/2016 10:49
(VOVworld) – នាថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីទួរគី លោក Ahmed Davutoglu បានឲ្យដឹងថា៖ កងកំលាំង ជើងគោកនៃប្រទេសនេះបានបាញ់កាំភ្លើងធំចំនួន ៥ រយលើកទៅលើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់ សំដៅតបតវិញការ វាយប្រហារអត្តឃាតដោយគ្រាប់បែកនាពេលថ្មីៗ នេះនៅ ទីក្រុង Istanbul ដែលត្រូវបានចាត់ទុកអង្គ ការនេះឈរនៅខាងក្រោយ។
ទួរគីវាយប្រហារតបតវិញទៅលើ IS (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីទួរគី លោក Ahmed Davutoglu  បានឲ្យដឹងថា៖ កងកំលាំងជើងគោកនៃប្រទេសនេះបានបាញ់កាំភ្លើងធំចំនួន ៥ រយលើកទៅលើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិង អ៊ីរ៉ាក់ សំដៅតបតវិញការវាយប្រហារអត្តឃាតដោយគ្រាប់បែកនាពេលថ្មីៗនេះ នៅ ទីក្រុង Istanbul ដែលត្រូវបានចាត់ទុកអង្គការនេះឈរនៅខាងក្រោយ។ ភេរវករ IS ចំនួន ២០០ នាក់ត្រូវបានកំទិច។ ថ្លែងមតិក្នុងជំនួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត នៃប្រទេសនានាប្រចាំនៅទួរគី លោក Davutoglu ក៏បានប្រកាស ថា៖ Ankara ត្រៀមខ្លួនជាស្រេចបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ក្នុងករណីចាំបាច់ ហើយនឹងរក្សាការប្តេជ្ញាចិត្តរហូតដល់ពេលណា  IS ដក ទ័ពចេញពីតំបន់ខ្សែព្រំដែនជាមួយប្រទេសនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ ទៀត នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Jean Yves  Le Drian បានឲ្យដឹងថា៖ កំលាំងកងទ័ពជើងអាកាសបារាំងបន្តដំណើរការវាយ ប្រហារទៅលើទីតាំងរបស់  IS នៅស៊ីរីនិងអ៊ីរ៉ាក់។ ជាពិសេស បណ្ដាយន្តហោះ ចំបាំងរបស់បារាំងបានវាយ ប្រហារជាលើកដំបូងទៅលើ IS  នៅតំបន់ជាយ ទីក្រុង Mosul របស់អ៊ីរ៉ាក់ នាយប់ ថ្ងៃទី ១៣ មករា៕​