ECOWAS សម្រេចជ្រៀត ជ្រែកដោយយោធាចូលម៉ាលីខាងជើង
12/11/2012 10:53
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ថ្នាក់ដឹកនាំនៃបណ្ដា ប្រទេសអាហ្វ្រិកខាងលិចបានអនុម័ត្តលើផែនការធ្វើ អន្តរគមដោយយោធាចូលម៉ាលីខាងជើងក្នុងរយៈពេល ១ ឆ្នាំ ដើម្បីដណ្តើមយកវិញបណ្ដាតំបន់ដែនដីពីកំលាំង ប្រដាប់អាវុធជ្រុលនិយម ។

(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច បានអនុម័ត្តលើផែនការធ្វើអន្តរគមដោយយោធាចូលម៉ាលីខាងជើងក្នុងរយៈពេល ១ ឆ្នាំ ដើម្បីដណ្តើមយកវិញបណ្ដាតំបន់ដែនដីពីកំលាំងប្រដាប់អាវុធជ្រុលនិយម ។ សេចក្តីសម្រេចនេះត្រូវបានអនុម័ត្តក្នុងសន្និសីទកំពូល ដែលបានប្រព្រឹត្តទៅ នាថ្ងៃដ៏ដែល នៅ ទីក្រុង Abuja (Nigeria) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកសហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ចំនួន ១៥ នាក់ និងប្រទេសមួយចំនួនផ្សេងទៀត។ ថ្លែងមតិបន្ទាប់ ពីសន្និសីទ ប្រធានាធិបតី Cote d’Ivoire បានសង្ឃឹមថា៖ ក្រុមប្រឹក្សារ អ.ស.ប. នឹងអនុម័ត្តលើកសេចក្តី សម្រេចចិត្តនេះ នាចុងខែវិច្ឆិកា ឬ ដើមខែធ្នូ ឆ្នាំ ២០១២។ ក្នុងពេលនោះ ថ្លែងមតិ លើទូរទស្ស France 3 នាថ្ងៃទី ១១ វិច្ឆិកា ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងថា៖ បារាំងមានកាតព្វកិច្ចជួយឧបត្ថម្ភបណ្ដា ប្រទេសអាហ្វ្រិក បើសិនជា បណ្ដាប្រទេសនេះសំរេចជ្រៀតជ្រែកដោយយោធា ចូលម៉ាលីខាងជើង៕ ECOWAS សម្រេចជ្រៀតជ្រែកដោយយោធានចូលម៉ាលីខាងជើង (Image: Internet)
Related





