ឯកអគ្គរដ្ឋទូតជប៉ុនមកជំរាបលាក្នុងឱកាសបញ្ជប់បេសកកម្មការទូត
24/09/2013 08:01
Vovworld-ឯកអគ្គរដ្ឋទូត Yasuaki Tanizaki បានអះអាងថា លោកនឹងបន្តជា ឯកអគ្គរដ្ឋទូតពិសេសរបស់វៀតណាមនៅជប៉ុន

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោកYasuaki Tanizaki (dantri.com.vn) Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Yasuaki Tanizaki ដែលមកជំរាបលាក្នុងឱកាសបញ្ជប់បេសកកម្មការទូតនៅវៀត ណាម នារសៀលថ្ងៃទី២៣កញ្ញា ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក To Huy Rua បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនាជិតស្និទ្ធដែលឯកអគ្គរដ្ឋទូត បានលៃទុកឲ្យវៀតណាម។ រីឯឯកអគ្គរដ្ឋទូត Yasuaki Tanizaki បានអះអាងថា ជាមួយមនោសញ្ចេតនាបទពិសោធន៍និងការយល់ដឹងអំពីទឹកដីមនុស្សវៀតណាម លោកនឹងបន្តជា ឯកអគ្គរដ្ឋទូតពិសេសរបស់វៀតណាមនៅជប៉ុនដើម្បីជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។ នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Yasuaki Tanizaki ផងដែរ៕
Related






