EU ឯកភាពអំពីថវិការ ក្នុងដំណាក់កាល ២០១៤ - ២០២០
09/02/2013 08:37
(VOVworld) – នាថ្ងៃទី ៨ កុម្ភៈ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ជាសមាជិក សហភាពអឺរ៉ុប (EU) បានឯកភាពអំពីថវិការនៃប្លុកនេះ ក្នុងដំណាក់កាល ២០១៤ - ២០២០ ដោយការអាភាពកាត់បន្ថយថវិការ ប្រមាណ ៣៤ ពាន់លានអឺរ៉ូប ថយចុះនៅ ៩០៨ ពាន់លានអឺរ៉ូ។

(VOVworld) – នាថ្ងៃទី ៨ កុម្ភៈ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) បានឯកភាពអំពីថវិការនៃប្លុកនេះ ក្នុងដំណាក់កាល ២០១៤ - ២០២០ ដោយការ អាភាពកាត់បន្ថយថវិការ ប្រមាណ ៣៤ ពាន់លានអឺរ៉ូប ថយចុះនៅ ៩០៨ ពាន់លានអឺរ៉ូ។ នេះគឺជាលើកដំបូង EU ត្រូវកាត់បន្ថយថវិការ ក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន។ ថ្លែងមតិក្នុង សន្និសីទកាសែតបន្ទាប់ពីសន្និសីទ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Herman Van Rompuy បានសង្កត់ធ្ងន់ថា៖ ទង្វើនេះមិនត្រឹមតែសម្តែងនូវពលីកម្មរបស់បណ្ដាប្រទេសជាសមាជិក ប៉ុណ្ណោះទេ ថែមទាំង សម្តែង នូវការប្តេជ្ញាចិត្តដោះស្រាយវិបត្តិបំណូលសាធារណៈ ដែល កំពុងប្រព្រឹត្តទៅនៅអឺរ៉ូប ទៀតផង។ ទង្វើនេះក៏ជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារ ធ្វើក្នុងប្លុក EU ទាំងមូល ផងដែរ៕ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy (Image: Internet)
Related





