VOV WorldVOV World
EU បង្កើនរាល់វិធានការរក្សាសន្តិសុខក្នុងប្លុក
08/10/2013 08:31
(VOVworld) – នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃនៃបណ្ដា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានពិភាក្សាក្នុង កិច្ចប្រជុំនៅទីក្រុង Luxembourg។
EU បង្កើនរាល់វិធានការរក្សាសន្តិសុខក្នុងប្លុក
EU បង្កើនរាល់វិធានការរក្សាសន្តិសុខក្នុងប្លុក។ (Image: Vietnamplus) (VOVworld) – EU បង្កើនរាល់វិធានការរក្សាសន្តិសុខក្នុងប្លុក។  នេះគឺជាខ្លឹមសារ មួយក្នុងចំណោមខ្លឹមសារដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃនៃបណ្ដា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានពិភាក្សាក្នុងកិច្ចប្រជុំនៅទីក្រុង   Luxembourg។ ក្នុងកិច្ចប្រជុំលើកនេះ បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរអំពីកិច្ចការពារ ប្រព័ន្ធទិន្នន័យប្រឆាំងនឹងការធ្វើប្រាក់អឺរ៉ូក្លែងក្លាយនិងការធ្វើដំណើរទៅវិញទៅ មករបស់ប្រជាជនក្នុងប្លុក។ បណ្ដារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានពិភាក្សាអំពីកត្តា សំខាន់នៃការកំណត់រួមក្នុងកិច្ចការពារប្រព័ន្ធទិន្នន័យដែលត្រូវបានចាត់ទុកជា គោលការណ៍ ទ្វារតែមួយបស់ EU។ ក្រៅពីនោះ ការព្រមព្រៀងជាមួយក្រុមប្រឹក្សា អឺរ៉ុបអំពីការការពារប្រាក់អឺរ៉ូនិងប្រាក់ផ្សេងមួយចំនួនទៀតជៀសវៀថពីការធ្វើក្លែង ក្លាយក៏ត្រូវបានអនុម័ត​ផងដែរ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេស EU ក៏បាន​ឯកភាព អំពីការជំរុញសន្តិសុខរបស់សហភាពរូបីយវត្ថុអឺរ៉ុបដោយការបង្កើនរាល់វិធានការ ការពារប្រាក់អឺរ៉ុបនាបច្ចុប្បន្នគួបផ្សំជាមួយអន្តរដ្ឋាភិបាលនិងកំលាំងសន្តិសុខនិង យុត្តិធម៌រវាងបណ្ដាប្រទសក្នុងប្លុកនេះ។ក្នុងកិច្ចប្រជុំលើកនេះគណៈកម្មធិការអឺរ៉ុប ក៏បានផ្តើមឡើងការបង្កើតអយ្យការអមតុលាការអឺរ៉ុបនិង កែទម្រង់ស្ថាប័នសហ ប្រតិបត្តិការយុត្តិធម៌អឺរ៉ុប (Eurojust) ផងដែរ៕