VOV WorldVOV World
EUជម្រុញការដោះស្រាយជំលោះNagorno Karabakhដោយសន្តិវិធី
05/07/2012 08:18
(VOVworld)-កាប្រើប្រាស់កម្លាំងយោធាមិនដោះ ស្រាយបានជំលោះនៅ Nagorno Karabakh ទេមាន តែដំណោះស្រាយសន្តិភាពសម្រាប់ជំលោះនេះ
EUជម្រុញការដោះស្រាយជំលោះNagorno Karabakhដោយសន្តិវិធី
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ប (EU)លោក Herman van Rompuy (រូបថតៈ Internet) (VOVworld)-កាប្រើប្រាស់កម្លាំងយោធាមិនដោះស្រាយបានជំលោះនៅ Nagorno Karabakh ទេមានតែដំណោះស្រាយសន្តិភាពសម្រាប់ជំលោះនេះ ទើបនឹងធ្វើឲ្យ Caucasusខាងត្បូងក្លាយទៅជាតំបន់ស្ថិរភាព និងជាស្ពានតភ្ជាប់ដ៏មានតម្លៃរវាង ទ្វីបអឺរូនិងទ្វីបអាស៊ី។ នេះជាសេចក្តីប្រកាសរបស់ប្រធានក្រុមប្រឹក្សាសហភាព អឺរ៉ប (EU) លោក Herman van Rompuy មុនដំណើរទស្សនកិច្ច Armeniaនាថ្ងៃ​ ទី៣កក្កដា។ ក្នុងសេចក្តីប្រកាសនេះ លោកRompuy សម្តែងនូវការព្រួយបារម្ភ ចំពោះការចរចារដោះស្រាយជំលោះនៅ Nagorno Karabakh រវាងArmenia ជាមួយAzerbaijanដំណើការយឺត។លោកក៏សង្កត់ធ្ងន់ដែរថា EU ជាច្រើនលើក បានត្រៀមខ្លួនជាស្រេចជម្រុញរាល់ដំណោះស្រាយ សំដៅកសាងទំនុកទុកចិត្ត រវាងបណ្តាភាគី។ ជាងនេះទៅទៀត EU ក៏បានដំណើការសន្ទនា នយោបាយជា ប្រចាំជាមួយទាំង Armenia និងAzerbaijan តាមកម្មវិធី “ដៃគូរ ទិសបូព៌ា” សំដៅ​ជម្រុញការដោះស្រាយជំលោះ។ ទន្ទឹមនឹងនោះ បញ្ចូន បេសកជនពិសេស១​របស់ EU ទទួលបន្ទុកតំបន់ Caucasus ខាងត្បូងផងដែរ៕