VOV WorldVOV World
Eurozoneលើកពេលពិភាគ្សាអំពីផែនការជួយបញ្ឈប់វិបត្តិសាធារណៈ
29/02/2012 08:49
(VOVworld)-បណ្តាថ្នាក់ដឹកនាំនៃតំបន់ចាយប្រាក់អឺរូ (Eurozone) នាថ្ងៃទី ២៨ កុម្ភៈបានសម្រេចលើកពេល វេលាពិភាគ្សាផែនការបង្កើត “ជញ្ជាំងភ្លើង” ដែលគេ សង្ឃឹមថាអាចជួយបញ្ឈប់វិបត្តិបំណុលសាធារណៈ
Eurozoneលើកពេលពិភាគ្សាអំពីផែនការជួយបញ្ឈប់វិបត្តិសាធារណៈ
(VOVworld)-បណ្តាថ្នាក់ដឹកនាំនៃតំបន់ចាយប្រាក់អឺរូ(Eurozone) នាថ្ងៃទី ២៨ កុម្ភៈ បានសម្រេចលើកពេលវេលាពិភាគ្សាផែនការបង្កើត “ជញ្ជាំងភ្លើង” ដែល គេសង្ឃឹម ថាអាចជួយបញ្ឈប់វិបត្តិបំណុលសាធារណៈដែលកំពុង បំផ្លាញតំបន់នេះដោយការ គាបសង្កត់ពីសំណាក់អាល្លឺម៉ង់។ តាមប្រភពព័ត៌មានការទូតពីEUឲ្យដឹងថា៖ ប្រធាន អចិន្រ្តៃ EU Herman Van Rompuy បានសម្រេចផ្អាកការពិភាគ្សាពោលខាងលើដល់ ចុងខែមិនាខាងមុខ។ ប្រភពព័ត៌មានខាងលើ ក៏ឲ្យដឹងថែមទៀតថា អធិការបតី អាល្លឺ ម៉ង Angela Merkel បានយល់ព្រមថា បណ្តា មូលនីធិជំនួយទាំងចាស់ទាំងថ្មី ត្រូវរួម ផ្សំជាមួយគ្នា។ ប៉ុន្តែលោកស្រីអះ អាងថា រយៈពេលនេះមិនទាន់សមស្របសម្រាប់ធ្វើ កាងារនេះទេ។ថ្នាក់ដឹកនាំ Eurozoneមានគំរោងនឹងដំណើការសន្និសីទចង្អៀតក្នុងថ្ងៃ ទី២ នៃសន្និសីទ កំពូលEU គ្រោងនឹងប្រព្រឹត្តទៅ ថ្ងៃទី ១ និងទី២មិនាខាងមុខនៅ Brussels, បែលហ្សិក សំដៅពិភាគ្សាថា គួរតែរួមផ្សំមូលនីធិជួយសង្រ្គោះរយៈពេលខ្លី និងវែង ដើម្បីរាំង ស្កាត់វិបត្តិបំណុលឬទេ។ បើសិនជាបានដំណើការនាខែកក្កដាខាង មុខ ផែនការ នេះនឹងនាំមកឲ្យ Eurozone ប្រភពមូលនីធិ សរុប 750 ពាន់លានអឺរូ(ស្មើ នឹង១លាន លានដុល្លារអាមេរិក)៕