VOV WorldVOV World
Festival សមុទ្រ ២០១៣÷សកម្មភាពជាច្រើនឆ្ពោះទៅកោះសមុទ្រ
07/06/2013 11:47
Festival សមុទ្រ ២០១៣÷​សកម្មភាពជាច្រើនឆ្ពោះទៅកោះសមុទ្រ
Festival សមុទ្រ ២០១៣÷សកម្មភាពជាច្រើនឆ្ពោះទៅកោះសមុទ្រ
(VOV)_ Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ នឹង​ប្រារព្វឡើងជាផ្លូវការ នាយប់ថ្ងៃទី ៨ មិថុនា។ ​មុននោះ នៅទីក្រុងសមុទ្រ ​Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) ​បានប្រព្រឹត្ត​ទៅ​សកម្មភាពជាច្រើន ឆ្ពោះទៅសមុទ្រ កោះ។ នាព្រឹកថ្ងៃទី ៧ មិថុនា នៅទីលានទីក្រុង Nha Trang ក្រុមហ៊ុនភាគហ៊ុនកាហ្វេMe Trang បាន​រៀបចំទិវាបុណ្យ ឆ្ពោះទៅសមុទ្រ កោះ។ លោក Luong The Hung ប្រធាន​ក្រុម​ប្រឹក្សារអភិបាល និងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុន Me Trang បាន​អោយដឹងថា÷           “ ក្រៅពីការបង្កើត១សំរាប់មូលនិធិ Truong Sa ដោយបណ្ដាកែវកាហ្វេ នៅ​ពិធីបុណ្យ Festival លើកនេះ ប្រភពទុនទី២ គឺ យើងខ្ញុំអំពាវនាវអង្គ​ភាព​អាជីវកម្ម អាជីវករទាំងមូល ក្នុងទូទាំងប្រទេស ទៅទស្សនាប្រជុំកោះ Truong Sa និង ជួយឧបត្ថម្ភមូលនិធិ Truong Sa ក្នុងរយះពេលខាងមុខនេះ។​ ប្រភព​ទុនទី៣ត្រូវបាន​អគ្គក្រុមហ៊ុន Me Trang អនុវត្តតាមរយះការបំផុសកម្មវិធីរួមដំណើរជាមួយ Me Trang ឆ្ពោះទៅ ប្រជុំកោះ Truong Sa។”           ក្នុងរយះពេល Festival សមុទ្រប្រព្រឹត្តទៅ នៅទីក្រុង Nha Trang នៅមានការតាំងពិពណ៌រូបថត ផែនទី ឯកសារបុរាណ អំពីអធិប្បតេយ្យភាពរបស់វៀតណាម​ចំពោះប្រជុំកោះ Truong Sa និង Hoang Sa ផងដែរ៕                 សកម្មភាពនៅFestival សមុទ្រ Nha Trang ឆ្នាំ ២០១៣ (រូបថត​ VOV)