VOV WorldVOV World
GCC ជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យ
26/12/2012 07:17
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេក្យ (GCC) បានឯកភាពជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យនិងការដាក់ ពង្រាយប្រព័ន្ធការពាររួម សំដៅទប់ទល់នឹងរាល់ការសាកល្បងអាចកើតមានឡើង ក្នុងតំបន់។
GCC ជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យ
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេក្យ (GCC) បានឯកភាពជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យនិងការដាក់ពង្រាយ ប្រព័ន្ធការពាររួម សំដៅទប់ទល់នឹងរាល់ការសាកល្បងអាចកើតមានឡើងក្នុងតំបន់។ សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញ បន្ទាប់ពីសន្និសីទកំពូល GCC លើក ទី ៣៣ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ នៅទីក្រុង Manama (Bahrain)។ ក្នុងសន្និសីទ លើកនេះ បណ្ដាថ្នាក់ដឹកនាំ GCC បានអះអាងនូវការបេជ្ញាចិត្តធ្វើសមាហរណកម្មលើ គ្រប់វិស័យដើម្បីឈានទៅការបង្កើតទីផ្សាររួមនាពេលខាងមុខ។ ទាក់ទិនដល់ស កម្មភាពរបស់អ៊ីរ៉ង់​ក្នុងតំបន់ឈូងសមុទ្រពេក្យនាពេលថ្មីៗនេះ បណ្ដាថ្នាក់ដឹកនាំ GCC បានអំពាវនាវ Tehran បញ្ឃប់កម្មវិធី នុយក្លេអែររបស់ខ្លួន ដែលអាចគំរាម កំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ ក្រៅពីនោះ GCC ក៏បានស្នើអ៊ីរ៉ង់សហ ប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) ក្នុងការធានា សុវត្តិភាពនៅរោងចក្រអាគ្គីសនីនុយក្លេអែរ Bushehr នៅប្រទេសនេះ៕ GCC បានឯកភាពជំរុញការបង្កើតសម្ព័ន្ធឈូងសមុទ្រពេក្យ (Image: Internet)