VOV WorldVOV World
គំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀតណាមត្រូវបានចាប់ផ្តើម
17/01/2014 08:28
(VOVworld) – នាថ្ងៃទី ១៦ មករា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាម ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) និងគណៈកម្មាធិការប្រជាជន ខេត្ត Nam Dinh (ភាគ ខាងជើងវៀតណាម) សហការអនុវត្តចាប់ផ្តើម​ដំណើការ នៃគំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់ អាកាស​ធាតុក្នុងតំបន់ព្រៃភ្នំនិងវាលទំនាបវៀតណាម។
គំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀតណាមត្រូវបានចាប់ផ្តើម
នាយកគំរោង USAID លោក Joakim Parker (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៦ មករា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) និងគណៈកម្មាធិការប្រជាជន ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) សហការអនុវត្តចាប់ផ្តើម​ដំណើការ នៃគំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាស​ធាតុក្នុងតំបន់ ព្រៃភ្នំនិងវាលទំនាបវៀតណាម។ គោលដៅនៃគំរោងនេះគឺ សំដៅជួយឧបត្ថម្ភ គោលដៅអភិវឌ្ឍន៍ចីរភាពនិងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀត ណាមតាមរយៈការរៀបចំផែនការប្រើប្រាស់ដីធ្លី គ្រប់គ្រង់ ប្រភពធនធានព្រៃ និងធម្មជាតិ។ នាយកគំរោង USAID លោក Joakim Parker បានសង្កត់ធ្ងន់ថា៖ ដោយមានប្រភពទុន ២៦ លាន ដុល្លាអាមេរិក គំរោង នឹងជួយឧបត្ថម្ភការសម្រប សម្រួលនៅថ្នាក់រដ្ឋអំពីការអនុវត្តគោលនយោបាយទាក់ទិនដល់ការប្រែប្រួល អាកាសធាតុ។ សកម្មភាពនេះនឹងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកឈានទៅមុខបន្ថែមទៀត៕