គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមរៀបចំសន្និសីទបូកសរុបការងារ
16/07/2012 08:34
នាព្រឹកថ្ងៃទី ១៦ កក្កដា នៅខេត្ត Bac Kan ភាគខាងជើង វៀតណាម គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ វៀតណាមបានរៀបចំសន្និសីទបូកសរុបការងារ ៦ ខែ ដើមឆ្នាំ ២០១២ និងការអនុវត្តភារៈកិច្ចស្នូល ៦ ខែចុង ឆ្នាំ ២០១២។

នាព្រឹកថ្ងៃទី ១៦ កក្កដា នៅខេត្ត Bac Kan ភាគខាងជើងវៀតណាម គណៈកម្មាធិការ ទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារ ៦ ខែដើម ឆ្នាំ ២០១២ និងការអនុវត្តភារៈកិច្ចស្នូល ៦ ខែចុងឆ្នាំ ២០១២។ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល Nguyen Xuan Phuc និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ វៀតណាមបានធ្វើជា អាធិបតីសន្និសីទនេះ។ ក្នុងរយៈពេល ៦ ខែកន្លងទៅ ស្ថានភាព សេដ្ឋកិច្ចសង្គមនៅ បណ្ដាខេត្តព្រៃភ្នំភាគខាងជើងវៀតណាមមានកំរិតកំណើនចីរភាព តទៅទៀត។ ផលិតផលសរុបក្នុងស្រុកនៃតំបន់ទាំងស្រុងទទួលបានជិត ៧.៣%។ វិស័យវប្បធម៌ សង្គម បន្តមានការផ្លាស់ប្តូរយ៉ាងសកម្ម ស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សង្គមត្រូវបានធានា អធិបតាយ្យភាពព្រំដែនត្រូវបានការពាររឹងមាំ។ នៅសន្និសីទនេះ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមបានប្រមូលផ្តុំ ពិភាក្សារអំពីវិធនការជំនេះពុះពារលើបណ្ដាកំហិតនូវជំរុញការអភិវឌ្ឍន៍គមនាគម ជនបទនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ដាំ និងការពារព្រៃ ជាដើម៕
Related






