គណៈកម្មាធិការការពារជាតិសន្តិសុខរបស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧
20/02/2013 10:10
VOV-នាព្រឹកថ្ងៃទី២០កុម្ភៈនៅក្រុងហាណូយគណៈ កម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាបាន រៀបចំសម័យប្រជុំលើកទី៧ ផ្ដល់មតិអំពីពង្រាងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។

គណៈកម្មាធិការការពារជាតិសន្តិសុខរបស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧ VOV-នាព្រឹកថ្ងៃទី២០កុម្ភៈនៅក្រុងហាណូយគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភាបានរៀបចំសម័យប្រជុំលើកទី៧ ផ្ដល់មតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ខ្លឹមសារត្រូវបានបណ្ដាសមាជិកគណៈ កម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាប្រមូលផ្ដុំពិភាគ្សាគឺបណ្ដាមាត្រា ក្នុងជំពុកទី៤អំពីការពារមាតុប្រទេស។ ក្នុងនោះសង្កត់ធ្ងន់ថាការពារមាតុប្រទេសវៀតណាមសង្គមនិយមរក្សាសន្តិសុខជាតិជាបុព្វហេតុរបស់ប្រជាជនទាំងមូល។ នៅមាត្រាទី៧០ ជាមួយខ្លឹមសារកំលាំងប្រដាប់អាវុធប្រជាជនស្មោះត្រង់ជាមួយ បក្សកុម្មុយនីស្តវៀតណាមមាតុប្រទេសនិងប្រជាជន ឧត្តមសេនីទោ Phung Khac Dang អនុប្រធានមជ្ឈឹមសមាគមអតីតយុទ្ធជនវៀតណាមបានលើកមតិថា៖ “ខ្ញុំស្នើរប្តូរវិញគឺកំលាំងប្រដាប់អាវុធប្រជាជនត្រូវស្មោះត្រង់ជាមួយមាតុប្រទេសជាមួយប្រជាជននិងជាមួយបក្សកុម្មុយនីស្តវៀតណាម។ យើងមានមាតុ ប្រទេសនិងប្រជាជន។ លើគ្រឹះដ្ឋានមាតុប្រទេសប្រជាជនទើបមានបក្ស។ ខ្លឹមសារ នៅតែដ៏ដែលតាមខ្ញុំថាត្រូវប្តូរទៅដូច្នេះ៕”
Related





