គណៈប្រតិភូបក្សកម្មុនិស្តវៀតណាមបំពេញការងារនៅក្រិក
03/10/2012 08:39
(VOV) – គណៈប្រតិភូបក្សកម្មុនិស្តវៀតណាមដឹកនាំ ដោយអគ្គនិពន្ធនាយកនៃ ទស្សនាវដ្ដីកម្មុយនិស្ត លោក Vu Van Phuc ទើបនឹងមានដំណើរទេស្សនកិច្ច និង បំពេញការងារនៅក្រិក ចាប់ពីថ្ងៃទី ២៣ ដល់ទី ៣០ កញ្ញា។

(VOV) – គណៈប្រតិភូបក្សកម្មុនិស្តវៀតណាមដឹកនាំដោយអគ្គនិពន្ធនាយកនៃទស្សនាវដ្ដី កម្មុយនិស្ត លោក Vu Van Phuc ទើបនឹងមានដំណើរទេស្សនកិច្ចនិង បំពេញការងារនៅក្រិក ចាប់ពីថ្ងៃទី ២៣ ដល់ទី ៣០ កញ្ញា។ គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយអគ្គ លេខាគណៈបក្សកម្មុយនិស្ត ក្រិក លោក Aleka Papariga និងអគ្គនិពន្ធនាយកនៃទស្សនាវ ដ្ដីកម្មុយនិស្តក្រិក លោក Nikos Seretakis ដែលទទួលបន្ទុកគ្រប់គ្រងគេហទំព័រអេឡិច ត្រូនិករបស់ គណៈបក្សកម្មុយនិស្តនានានិងពលករអន្តរជាតិ SolidNet ។ លោក Vu Van Phuc បានសង្កត់ធ្ងន់ថា៖ គោលដៅនៃដំណើរទស្សនកិច្ចនេះគឺជួបធ្វើការជាមួយ អ្នកគ្រប់ គ្រង SolidNet តាមរយៈនោះ បើកទូលាយកាណាល់ព័ត៍មានអំពីបក្ស កម្មុយនិស្តវៀត ណាម ផ្សព្វផ្សាយរូបភាពប្រទេសនិងមនុស្សវៀតណាមដល់មិត្ត ភ័ក្តអន្តរជាតិ ទន្ទមនឹង នោះ បង្កើនទំនាក់ទំនងរវាងទស្សនាវដ្ដីកម្មុយនិស្តរបស់ បក្សនៃប្រទេសទាំង ២ ឲ្យខ្លាំង ក្លាថែមទៀត។ ក្នុងឱកាសនេះ ភាគីទាំង ២ បានចុះហេត្ថលេខាលើអនុស្សារណៈអំពី ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាង ទស្សនាវដ្ដីកម្មុយនិស្តវៀតណាមនិងគណៈកម្មការ គ្រប់គ្រង SolidNet៕
Related






