គណៈប្រតិភូអាហ្សង់ទិនមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ
20/01/2013 08:13
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម នាយប់ថ្ងៃទី១៩មករានៅទីក្រុងហូជីមិញ ប្រធានាធិបតីអាហ្សង់ទិនលោកស្រី Cristina Elisabet Fernandez de Kirchner រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ បានមានពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញដោយប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងលោក Le Hoang Quan ធ្វើអធិបតី។

ប្រធានាធិបតីអាហ្សង់ទិនលោកស្រី Cristina Elisabet Fernandez de Kirchner ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយប់ថ្ងៃ ទី១៩មករានៅទីក្រុងហូជីមិញ ប្រធានាធិបតីអាហ្សង់ទិនលោកស្រី Cristina Elisabet Fernandez de Kirchner រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បានមានពិធីជួប ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញដោយប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងលោក Le Hoang Quan ធ្វើអធិបតី។ នៅពិធីទទួលជួបសន្ទនា ប្រធាន Le Hoang Quan បានអះអាងថាដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី អាហ្សង់ទិនបានចាប់ផ្ដើមឲ្យសកម្មភាពរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ ទំនងការទូតរវាងអាហ្សង់ទិននិងវៀតណាម បើកចេញដំណាក់កាលសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ មកទស្សនាមណ្ឌលកេរ៌្តដំណែល ប្រវត្តិសាស្ត្រលេណដ្ឋាន Cu Chi ប្រធានាធិបតី Cristina Elisabet Fernandez de Kirchner បានឲ្យដឹងថា៖ “ដំណើរទស្សនាលេណដ្ឋាន Cu Chi អស្ចារ្សណាស់។ ខ្ញុំបានដើរក្នុង លេណដ្ឋាននិងរកឃើញការខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម ដើម្បីប្រយុទ្ធ និងដណ្ដើមបានឯករាជ្យសេរីភាពដ៏ខ្ពង់ខ្ពស់យ៉ាងម៉េច។ ប្រទេសយើងទាំងពីរ សុទ្ធតែមានខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ខ្ញុំជឿជាក់ថាជាមួយកិច្ច សហប្រតិបត្តិការជិតស្និទ្ធនេះយើងនឹងកសាងបានពិភពលោកមួយល្អប្រសើរ ជាងកែលំអរសង្គមក៏ដូចជាជីវភាពប្រជាជន៕”
Related





