VOV WorldVOV World
គណៈប្រតិភូអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម
05/12/2012 08:37
(VOVworld) – នារសៀលថ្ងៃទី ៤ ធ្នូ សមាជិកការិយាល័យ នយោបាយនិងជា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម នាយឧត្តមសេណីយ៍ Phung Quang Thanh បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការតស៊ូ ប្រឆាំងនឹងចក្រពត្តអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ច នៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាម។
គណៈប្រតិភូអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម
(VOVworld) – នារសៀលថ្ងៃទី ៤ ធ្នូ សមាជិកការិយាល័យនយោបាយនិងជា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម នាយឧត្តមសេណីយ៍ Phung Quang Thanh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តអាមេរិកដែល កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ក្រសួង ការពារប្រទេសវៀតណាម។ ឧត្តមសេណីយ៍ឯក Phung Quang Thanh បានចាត់ ទុកថា៖ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីបណ្ដាអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស ធ្វើជាកស្សិនសាក្សីនិងមោទនភាព ចំពោះរាល់សមិទ្ធិផល ក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិរបស់ប្រជាជនវៀតណាម។ នាយឧត្តម សេណីយ៍ Phung Quang Thanh មានគោលបំណាងថា៖ បណ្ដាអតីតយុទ្ធជន រុស្ស៊ី អ៊ុយក្រែន បែឡារូស បន្តបង្កើនការយល់ដឹងចែករំលែករាល់បទពិសោធន៍ជាមួយ នាយទាហានកងទ័ពប្រជាជនវៀតណាមរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនកងទ័ព នៃប្រទេសទាំង ៤ ឲ្យខ្លាំងក្លាថែមទៀត៕