គណៈប្រតិភូអតីតយុទ្ធជនឡាវនិងកម្ពុជាមានដំណើរទស្សនកិច្ចនៅវៀតណាម
19/12/2012 07:56
(VOVworld) – វៀតណាម - ឡាវ - កម្ពុជា គឺជាប្រទេសជិត ខាងទាំង ៣ ដែលមានទំនាក់ទំនងមិត្តភាពសាមគ្គីភាព ប្រពៃណីយូរអង្វែងជានិច្ចកាលស្មាកៀកស្មាជួយឧបត្ថម្ភ គ្នាទៅវិញទៅមក ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យរបស់ ប្រទេសនិមួយៗ។

(VOVworld) – វៀតណាម - ឡាវ - កម្ពុជា គឺជាប្រទេសជិតខាងទាំង ៣ ដែលមាន ទំនាក់ទំនងមិត្តភាពសាមគ្គីភាពប្រពៃណីយូរអង្វែងជានិច្ចកាលស្មាកៀកស្មាជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យរបស់ប្រទេសនិមួយៗ។ នេះគឺជាការអះអាងរបស់អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត ណាម ឧត្តមសេណីត្រី Nguyen Trong Nghia ក្នុងជំនួបសន្ទនាជាមួយបណ្ដាគណៈ ប្រតិភូអតីតយុទ្ធជនឡាវនិងកម្ពុជា ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៨ ធ្នូ ក្នុងឱកាសចូលរូមមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនលើកទី ៥ ទូទាំង ប្រទេស។ បណ្ដាតំណាងនៃសមាគមអតីតយុទ្ធជនឡាវនិងកម្ពុជាសុទ្ធតែអះអាង ថា៖ នឹងបន្តខំប្រឹងប្រែងអស់ពីកលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាពង្រឹងនិងពង្រីក នូវចំណងសាមគ្គីភាពមិត្តភាពប្រពៃណីដ៏ល្អប្រសើយូអង្វែង ដែលជំនាន់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំង ៣ បាន បង្កើតឡើង៕
Related





