VOV WorldVOV World
គណៈប្រតិភូរដ្ឋាភិបាលហុងគ្រីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម
10/01/2013 08:47
(VOVworld) – ចាប់ពីថ្ងៃទី ៧ ដល់ទី ១០ មករា គណៈប្រតិភូរដ្ឋាភិបាលហុងគ្រី ដឹកនាំដោយរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជាតិហុងគ្រី លោក Kovacs Pal កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។
គណៈប្រតិភូរដ្ឋាភិបាលហុងគ្រីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម
(VOVworld) – ចាប់ពីថ្ងៃទី ៧ ដល់ទី ១០ មករា គណៈប្រតិភូរដ្ឋាភិបាលហុងគ្រីដឹកនាំ ដោយរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជាតិហុងគ្រី លោក Kovacs Pal កំពុងមានដំណើរ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ គណៈប្រតិភូបានជួបធ្វើការជាមួយថ្នាក់ ដឹកនាំនៃក្រសួងអប់រំនិងបណ្តុះបណ្ដាលវៀតណាម ក្រសួង វិទ្យាសាស្ត្របច្ចេកវិទ្យា វៀតណាម វិទ្យាស្ថានថាមពលបរមាណូវៀតណាម ។ល។ ភាគីទាំង ២ បានពិភាក្សា អំពីទិសដៅសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល និយាយរួមនិងការបណ្តុះ បណ្ដាលប្រភពធនធានមនុស្សអំពីសមត្ថភាពថាមពលមរមាណូនិយាយដោយឡែក។  ស្តីពីបញ្ហានេះ រដ្ឋលខាធិការក្រសួងអភិវឌ្ឍន៍ជាតិ​ហុងគ្រី លោក Kovacs Pal បានឲ្យដឹង ថា៖ “ដំណើរទស្សនកិច្ចរបស់យើងខ្ញុំបញ្ចប់ប្រកបដោយជោគជ័យ។ យើងខ្ញុំវាយតំលៃ ខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលរវាងភាគីទទាំង ២​ ក្នុងរយៈពេលកន្លងមក និងកំណត់ទិសដៅអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនា ពេលអនាគតពិសេសគឺគំរោងការអភិវឌ្ឍន៍ថាមពលនុយក្លេអែររបស់វៀតណាម។ ហុងគ្រីអាចបណ្តុះបណ្ដាលឲ្យអ្នកជំនាញការវៀតណាមលើវិស័យនេះ៕”