VOV WorldVOV World
គណៈប្រតិភូសមាគមន៍ពុទ្ធសាសនាវៀតណាមទៅដំណើរទស្សនកិច្ចនៅកម្ពុជា
13/06/2012 07:26
នារសៀលថ្ងៃទី ១២ មិថុនា រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនាព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិន ឃិន បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមន៍ ពុទ្ធសាសនា វៀតណាមដឹកនាំដោយ អនុប្រធាន ក្រុមប្រឹក្សារអភិបាលនិងជាប្រធានគណៈកម្មាធិការ ពុទ្ធសាសនាអន្តរជាតិរបស់មជ្ឃឹមសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ មិថុនា។
គណៈប្រតិភូសមាគមន៍ពុទ្ធសាសនាវៀតណាមទៅដំណើរទស្សនកិច្ចនៅកម្ពុជា
នារសៀលថ្ងៃទី ១២ មិថុនា រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិន ឃិន បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមន៍ ពុទ្ធសាសនា វៀតណាមដឹកនាំដោយ អនុប្រធានក្រុមប្រឹក្សារអភិបាលនិងជាប្រធានគណៈកម្មាធិការ ពុទ្ធសាសនាអន្តរជាតិរបស់មជ្ឃឹមសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang ដែលកំពុងមានដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ មិថុនា។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនា រដ្ឋមន្ត្រី មិន ឃិន បានថ្លែងអំណរ គុណ ចំពោះរដ្ឋាភិបាល ប្រជាជននិងកងទ័ពស្ម័គ្រចិត្ដវៀតណាម ដែលបានជួយរំដោះ ប្រជាជនកម្ពុជារួចធុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ទន្ទឹមនឹងនោះស្តារខឿន ពុទ្ធសាសនាកម្ពុជាឡើងវិញ។តាងនាមគណៈប្រតិភូសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang បានជូនពរបណ្ដាសម្ឋិទិផលរបស់ប្រជាជននិងរដ្ឋាភិបាល កម្ពុជា ព្រមទាំង លើកច្បាស់គោលដៅរបស់ដំណើរទស្សនកិច្ចនេះគឺសំដៅអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រជាជននិងសមាគមន៍ពុទ្ធសាសនានៃប្រទេសទាំង ២ រួមចំណែក បង្កើនការកសាងសន្តិភាពក្នុងតំបន់និងលើសកលលោក ទៀតផង៕ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិន ឃិន បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមន៍ពុទ្ធសាសនាវៀតណាម​។ (Image: Internet)