គណៈប្រតិភូសមាជិកសភា AIPA មកបំពេញទស្សនកិច្ចនៅជប៉ុន
01/12/2013 03:00
Vovworld-គណៈប្រតិភូសមាជិកសភានៃមហាសន្និបាតអន្តរសភាប្រទេសអាស៊ី-អាគ្នេយ៍ (AIPA) ដឹកនាំដោយប្រធានរដ្ឋសភាឡាវនិងជាប្រធាន AIPA លោកស្រី Pany Yathoutou បានទៅបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩វិច្ឆិកា។

ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Ha Thi Khiet បានដឹកនាំគណៈប្រតិភូសមាជិកសភាវៀតណាម (VOV) Vovworld-គណៈប្រតិភូសមាជិកសភានៃមហាសន្និបាតអន្តរសភាប្រទេស អាស៊ី-អាគ្នេយ៍ (AIPA) ដឹកនាំដោយប្រធានរដ្ឋសភាឡាវនិងជាប្រធាន AIPA លោកស្រី Pany Yathoutou បានទៅបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី២៥ដល់ ថ្ងៃទី២៩វិច្ឆិកា។ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Ha Thi Khiet បានដឹកនាំគណៈប្រតិភូសមាជិកសភាវៀតណាមក្នុងដំណើរទស្សនកិច្ច លើកនេះ។ អំពីគណៈប្រតិភូសមាជិកសភា AIPA ប្រធាន Pany Yathoutou បានលើកច្បាស់ ថា អាស៊ានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់ជប៉ុនចំពោះការកសាងសហគមន៍ អាស៊ាន ជាពិសេសគឺការផ្ដើមគំនិតសមាហរណកម្មអាស៊ានតភ្ជាប់អាស៊ានទន្ទឹម នឹងនោះសន្យាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលរដ្ឋសភានិង ប្រជាជនបណ្ដាប្រទេសអាស៊ាន-ជប៉ុន។ ក្នុងឱកាសនេះដែរ គណៈប្រតិភូសមាជិកសភាវៀតណាមបានជួបសន្ទនា និងផ្លាស់ប្តូរជាមួយសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។ ភាគី ទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ជំរុញនូវ មនោសញ្ចេតនារវាងរដ្ឋសភាប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺរវាងក្រុម សមាជិកសភាមិត្តភាព៕
Related






